ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស rocketnews កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ទារកតូចដ៏គួរអោយអាណិតម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតទៅវិញ ដោយរស់មិនបានសឹងតែមួយថ្ងៃផងនោះ បន្ទាប់ពីគេ កើតមកដោយមានភ្នែកតែម្ខាងនៅចំកណ្តាលផ្ទៃមុខតែម្តង ស្របពេលដែលគ្មានមាត់ និងច្រមុះដូចជាក្មេងដទៃទៀត ។

គួរបញ្ជាក់ផងដែរថា ករណីដ៏មិនគួរអោយជឿខាងលើនេះបានកើតឡើងកាលពីពេលកន្លងទៅ នៅឯប្រទេសអាហ្រិ្វក ហើយករណីកម្រទារកតូចកើតមកដោយមានភិនភាគបែបនេះគឺជាករណីកម្របំផុត ដែលសឹងតែមិនធ្លាប់មាន ខណៈពេលដែលករណីនេះ គេហៅថាCyclopia Born ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មានដដែលបន្ថែមថា កន្លងមក បើយោងតាមឯកសារ ករណីនេះ ធ្លាប់តែកើតមានឡើងទៅលើសត្វតែប៉ុណ្ណោះ ៕
ដោយ ៖ រិទ្ធីប្រភព ៖ rocketnews