ក្នុងឆ្នាំ ២០១២ នេះយើងសង្កេតឃើញខ្សែភាពយន្តជាច្រើនដែបានចេញផ្សាយក្នុងនោះយើងសូមនាំយកខ្សែភាពយន្តបន្ទាប់បន្សំចំនួន ៧ រឿងដែលរកប្រាក់ចំណូលបានច្រើនបំផុតមកជូនលោកអ្នកបានដឹង ដោយក្នុងនោះ យើងមិននិយាយដល់ខ្សែភាពយន្តរឿង The Avangers នោះទេព្រោះខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តដែលអ្នករាល់គ្នាស្គាល់រួចមកហើយ។
១. The Battleship
Rihanna ពិតជាធ្វើបានល្អក្នុងខ្សែភាពយន្តនេះ ប៉ុន្តែនាងមិនមែនជាតួឯកនោះទេ ក្នុងខ្សែភាពយន្តនេះចំណាយអស់ ២០៩ លានដុល្លា និងរកបានមកវិញ ៣០២ លានដុល្លាអាមេរិក។
២. John Carter
អ្នកដែលធ្លាប់បានទស្សនា The Battleship មុខជាចាំតួសម្ដែងក្នុងរឿង John Carter ជាមិនខានក្នុងនោះគេបានដើរតួជាតួឯកទាំង ២ រឿង ក្នុងរឿងនេះបានចំណាយអស់ ២៥០ លានដុល្លានិងរកមកវិញបានជាង ២៨០ លានដុល្លា។
៣. Dark Shadows
ខ្សែភាពយន្តនេះមិនត្រូវបាននាំចូលមកចាក់បញ្ចាំងនៅកម្ពុជានោះទេតែវាគឺជាខ្សែភាពយន្តមួយដ៏ល្អក្នុងនោះ Johnny Depp នោះតែសម្ដែងបានល្អ ភាពយន្តនេះចំណាយអស់ ១៥០ លានដុល្លានិងរកប្រាក់បាន ២៤០ លានដុល្លា។
៤. Rise of The Guardians
ខ្សែភាពយន្តនេះនៅបន្តចាក់បញ្ចាំងនៅរោងភាពយន្ត Legend នៅឡើយ ខ្សែភាពយន្តនេះចំនាយអស់ ១៤៥ លានដុល្លា និងរកប្រាក់បានមកវិញ ២២២ លានដុល្លា។
៥. Total Recall
ទោះបីជាវាជាខ្សែភាពយន្តដែលថតយកតាមខ្សែភាពយន្តកាលពីជាង ២០ ឆ្នាំមុនក្ដី ក៏វានៅតែមានមនុស្សជាច្រើនដែលគាំទ្រខ្សែភាពយន្តនេះ ខ្សែភាពយន្តនេះចំណាយអស់ ១២៥ លានដុល្លារកបានមកវិញចំនួន ១៩៨ លានដុល្លា។
៦. Ghost Rider: Spirit of Vengeance
ខ្សែភាពយន្តរឿង Ghost Rider របស់ Nicolas Cage កាលពីឆ្នាំ ២០០៧ គឺជាខ្សែភាពយន្តដែលទទួលបានជោគជ័យហើយសម្រាប់ឆ្នាំ ២០១២ នេះភាគទី ២ របស់រឿងនេះក៏មិនជាជាងឆ្នាំ ២០០៧ប៉ុន្មានដែរ ដោយចំណាយអស់ ៥៧ លានដុល្លា រកបានមកវិញចំនួន ១៣៣ លានដុល្លា។
៧. Mirror Mirror
ខ្សែភាពយន្តនេះគឺមិនបានយកមកចាក់បញ្ចាំងនៅកម្ពុជានោះទេ តែខ្សែភាពយន្តនេះត្រូវបានគេចាត់ទុកជាខ្សែភាពយន្តដែលមានប្រជាប្រិយភាព ក្នុងនោះគេចំណាយអស់ ៨៥ លានដុល្លា និងរកបានមកវិញចំនួន ១៦៦ លានដុល្លា៕
ដោយ៖ ផានិតប្រភពពី៖ bizinsider