ភោជនីយដ្ឋានទឹកជ្រោះ Labassin គឺជាតំបន់កម្សាន្តមួយដ៏អស្ចារ្យ និងមិនអាចបំភ្លេច ជាមួយនឹងទេសភាពដ៏សម្បូរបែប ជាប់ចិត្ត  និង ការទទួលទានអាហារនៅលើទឹក  ក្រោមទឹកជ្រោះធា្លក់ នៅកណ្តាលព្រៃភ្នំ នៅក្នុងតំបន់កម្សាន្ត  Villa Escudero  ក្នុងប្រទេសហ្វីលីពីន។

ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់នេះអាចរីករាយជាមួយនឹងការទទួលទានអាហារថ្ងៃត្រង់នៅក្នុងទឹក នៅជិតទឹកជ្រោះកំពុងតែធ្លាក់ហូរកាត់ជើងរបស់ពួកគេ  ដែលជាអារម្មណ៍ដ៏ប្លែក  និង ការច្នៃ ប្រឌិតផ្គួបផ្សំគ្នាបិរយាកាសធម្មជាតិពិតៗបង្កើតបានជាតំបន់ទេសចរធម្មជាតិមួយដ៏ស្រស់បំព្រងនិង មានប្រជាប្រិយបំផុត សម្រាប់ភ្ញៀវទេសចរ ដែលស្រលាញ់ និងចូលចិត្តធម្មជាតិ។

ជាពិសេស ភ្ញៀវទេសចរ  អាចរីករាយកម្សាន្តព្រមគ្នា  ជាមួយនឹងការទទួលទាន  អាហារថ្ងៃត្រង់ និងការឡេងទឹកជ្រោះធ្លាក់ ប្រកបដោយផាសុខភាព បានដោយមិនប៉ះពាល់ដល់ធម្មជាតិ ព្រោះអាហារទាំងអស់ត្រូវបានវិចក្ចប់ដោយស្លឹកចេក និង ស្លឹកដូង និងមានអ្នកចាំបម្រើសេវាកម្មលើកអាហារ និងសេវាកម្មសម្អាតអនាម័យ បានយ៉ាងល្អឥតខ្ចោះ៕

សូមទស្សនា វីដេអូ ខាងក្រោម

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ blessthisstuff