ការធ្វើដំណើរផ្លូវឆ្ងាយតាមរថយន្ដ   ជាញឹកញាប់ ធ្វើឱ្យយើងមានការលំបាក ពិសេសនៅពេលមានកូនតូចរួមដំណើរជាមួយ ហើយពួកគេតែងតែពុលឡាន។  ដំណោះស្រាយខាងក្រោម គឺជា ជម្រើសមួយជួយកាត់បន្ថយការពុលឡានរបស់កូនៗ បានយ៉ាងមានប្រសិទ្ធិភាព ៖

/

១/ មុនពេលឡើងរថយន្ដ អ្នកមិនត្រូវឱ្យកូនៗញ៉ាំអាហារច្រើន ហើយក៏មិនត្រូវទុកឱ្យពួកគេ ពោះទទេនោះដែរ។ គួរឱ្យកូនៗ ញ៉ាំប្រហែលពាក់កណ្ដាលនៃអាហារដែលធ្លាប់ញ៉ាំដូចសព្វមួយដង និងញ៉ាំងតាមធម្មតា។២/ ក្នុងអំឡុងពេលជិះរថយន្ដ មិនត្រូវឱ្យកូនញ៉ាំអាហារដែលនាំឱ្យទល់ខ្យល់ ដូចជា សណ្ដែកដី ពុទ្រា។ល។ និងចៀសវាងអាហារដែលមានហ្គាស តែគួរញ៉ាំរបស់ដែលប្រព័ន្ធរំលាយអាហារ ងាយស្រួលធ្វើការ ដូចជា ទឹកផ្លែឈើ ទឹកដោះគោជូ។ល។៣/ បង្វែរការយកចិត្តទុកដាក់របស់កូន ដោយការនិទានរឿងឱ្យស្ដាប់ ឬលេងល្បែងកំសាន្ដដោយការនិយាយ។ល។៤/ ព្យាយាមអង្គុយនៅកៅអីជួរមុខ បើកបង្អួចពាក់កណ្ដាលដើម្បីឱ្យខ្យល់អាកាសចូល ប្រសិនជារថយន្ដឈ្នួល។ ចំពោះរថយន្ដផ្ទាល់ខ្លួន ពុកម្ដាយមិនត្រូវជក់បារីក្នុងរថយន្ដ និងមិនត្រូវប្រើទឹកអប់ ឬផលិតផលផ្នែកសម្រស់ ដែលមានក្លិនឆួល។៥/ ប្រសិនត្រូវដើរផ្លូវឆ្ងាយ អ្នកអាចធ្វើដំណើរពេលយប់ ហើយព្យាយាមលួងឱ្យកូនៗគេងលក់។៦/ ក្នុងករណីដែលកូនកំពុងពុលឡាន អ្នកអាចប្រើកម្លាំងដៃ សង្កត់ល្មមទៅលើចំណុចដែលនៅចន្លោះម្រាមដៃមេ និងម្រាមចង្អុលរបស់កូន វានឹងជួយកាត់បន្ថយអាការៈពុលឡាន។៧/ ក្រៅពីដំណោះស្រាយខាងលើ ជារៀងរាល់ថ្ងៃ អ្នកក៏គួរតែបង្រៀនកូនៗ ឱ្យហាត់កីឡាដែលទាក់ទិននឹងការរលាក់ ញាប់ញ័រ និងវិល ដូចជាលេងយោលទោង ជិះសេះវិលជាដើម ឱ្យបានញឹកញាប់។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន ដោយ​វិធី​៧យ៉ាង

ការចងចាំខ្សោយ ត្រូវដោះស្រាយបែបណា?

អ្នកវិទ្យា​ជាសាស្ដ្រ រកឃើញរសជាតិពិត របស់ស្នេហា

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ LS