នាង Courtney Stodden ត្រូវបានប្រភពសារព័ត៌មានតាមប្រមាញ់រូបដ៏ស៊ិចស៊ីរបស់នាងបាន ខណៈពេលដែលនាងបានដើរ Shopping ជាមួយនឹងម្តាយរបស់នាងនៅឯរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា រូបភាពដែលត្រូវអ្នកកាសែតប្រមាញ់បាននេះហើយ ក៏បានធ្វើអោយគេហទំព័រមួយចំនួនបានចុះនូវទំព័រមុខរបស់ខ្លួន ជាមួយនឹងរូបថតដ៏ស៊ិចស៊ីរបស់តារាចម្រៀងស្រីវ័យ 17 ឆ្នាំ។ លើសពីនេះទៅទៀត បើយោងតាមគេហទំព័រសារព័ត៌មាន The Daily Mail បានបញ្ជាក់អោយដឹងថា ករណីនាង Courtney Stodden ដើរ Shopping លើកនេះ ស្វាមីរបស់នាងដែលជាតារាសម្តែងប្រុសនឹងមានឈ្មោះថា Doug មិនបានចូលរួមដើរកំដរនោះទេ តែបែរជាឃើញម្តាយរបស់នាងទៅវិញ ។

គួរបញ្ជាក់ផងដែរថា អ្វីដែលប្រភពសារព័ត៌មានភាគច្រើន បានលើកឡើងទាក់ទិនពីការដើរផ្សាររបស់តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែនិយាយពីរូបរាងដ៏ស៊ិចស៊ីរបស់នាងប៉ុណ្ណោះទេ តែអ្វីដែលជាភាពទាក់ទាញនោះគឺថា ស្របពេលដែលនាងពាក់ស្បែកជើងកែង ដែលមានកំរាស់ក្រាស់ គួបផ្សំជាមួយនឹងរាងរៅដ៏ស៊ិចស៊ីរបស់នាង បានធ្វើអោយមនុស្សភាគច្រើនមិនក្រឡេកមើលមិនបាន៕
ដោយ ៖ រិទ្ធីប្រភព ៖ dailymail