ដោយមិនមានជម្រើស Sam Hai Jian ត្រូវបន្ដដើរសុំទាន ដើម្បីយកប្រាក់មកព្យាបាលជម្ងឺធាត់របស់ខ្លួន។
កាលពីថ្ងៃទី ៨សីហាកន្លងទៅ នៅក្នុងក្រុង Jiangbei ប្រទេសចិន មានករណីសុំទានដ៏គួរឱ្យចាប់អារម្មណ៍មួយ បានកើតឡើង។ នៅទីនោះ គេឃើញមានបុរសធាត់ម្នាក់ កំពុងលុតជង្គង់សុំទាននៅកណ្ដាលទីប្រជុំជន។ បុរសនោះ បានសរសេរសារធំមួយ ដែលក្នុងនោះបានបញ្ជាក់ពីហេតុផលច្បាស់លាស់របស់ខ្លួន។
/
បុរសម្នាក់នេះ មានឈ្មោះថា Sam Hai Jian អាយុ ២៩ឆ្នាំ។ Sam Hai Jian ​បានឱ្យដឹងថា គាត់បានដើរសុំទានអស់រយៈពេលកន្លះឆ្នាំមកហើយ ប៉ុន្ដែដោយសារមានរាងកាយធាត់បែបនេះ ទើបពុំសូវមានគេដាក់ទាន។
ដោយមិនមានជម្រើស Sam Hai Jian ត្រូវបន្ដដើរសុំទាន ដើម្បីយកប្រាក់មកព្យាបាលជម្ងឺធាត់របស់ខ្លួន។
/
គេបានដឹងថា កាលពីអាយុ ៨ឆ្នាំ ដោយសារតែការព្យាបាលជម្ងឺ និងញ៉ាំថ្នាំច្រើនពេក Sam Hai Jian ក៏កើតជម្ងឺធាត់បែបនេះ។ ចប្ចុប្បន្ន Sam Hai Jian មានទម្ងន់ ១៦០គីឡូក្រាម ប៉ុន្ដែខែខ្លះ ទម្ងន់នេះបានកើតឡើងដល់ ជិត ២០០គីឡូក្រាម៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14