GD សមាជិកក្រុម Big Bang កាលពីពេលថ្មីៗនេះមានពាក្យនិយាយតៗគ្នាថាគេគឺជាអ្នករៀបចំអោយមានក្រុមចម្រៀងនារីថ្មីចូលក្នុងគ្រួសារ YG Entertainment។/ក្រោយពេលមានចេញពាក្យនិយាយតៗគ្នានេះអ្នកនាំពាក្យរបស់ YG Ent បានចេញមុខមកបកស្រាយការពិតថា G-Dragon ពិតជាកំពុងទទួលភារកិច្ចរៀបចំបង្រៀនក្រុមតារាចម្រៀងថ្មីរបស់YG ដែលគេច្បាស់ថានឹងត្រូវបានចូលរួមក្នុងគ្រួសារ YG Ent ក្នុងខែ តុលាជាមួយនឹងបទចម្រៀងដែលតែងដោយ GD ផ្ទាល់តែម្ដង។/GD គឺត្រូវបានគេស្គាល់ថាជាតារាឆ្នើមជាងគេនៅក្នុងក្រុម Big Bang ដែលគេគឺជាអ្នកដែលបាននិពន្ធសាច់ភ្លេងក៏ដូចជា និពន្ធបានបទចម្រៀងជាច្រើនមិនថាសម្រាប់ Big Bang ឬសម្រាប់ច្រៀងទោលនោះទេ។គួរប្រាប់ផងដែរថាចំពោះសិល្បះនៃការនាំចូលនូវក្រុមថ្មីរបស់ YG Entertainment គឺខុសប្លែកពីបណ្ដាផលិតកម្មដទៃដែលគេមានគ្រូបង្ហាត់ប៉ុន្តែសម្រាប់ផលិតកម្មមួយនេះគឺរាល់ការចូលមកថ្មីគឺត្រូវបានតារាចាស់ៗជួយបង្ហាត់ ដូចជាក្រុម 2NE1 ដែលមុនពេលមានមុខមាត់មកដល់ពេលនេះពួកគេត្រូវបានបង្ហាត់បង្រៀននិងតែងបទចម្រៀងដំបូងដោយ Teddy៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop