/បុរសជនជាតិអាមេរិកនៅក្នុងរូបខាងលើនេះបានក្លាយជាតារាចប្រចាំបណ្ដាញសង្គមចិនដែលគេគ្រប់គ្នានិយាយអំពីគាត់ ក្រោយពេលដែលគេសង្កេតឃើញបុរសម្នាក់នេះបានរម្លែកអាហាររបស់គាត់ជូនទៅអ្នកសុំទានម្នាក់ ហើយបានចំណាយពេលជាង ២០ នាទីនិយាយលេងជាមួយស្រ្តីចាស់ដែលអង្គុយសុំទានចិញ្ចើមផ្លូវនោះផង។ រូបភាព និងសកម្មភាពរបស់បុរសម្នាក់នេះត្រូវបានគេល្បីពេញគេហទំព័រ Sina Weibo ដែលជាគេហទំព័របណ្ដាញសង្គមដ៏ធំរបស់ចិន។បុរសម្នាក់នេះគេគ្រប់គ្នាស្គាល់ថាជា Jason Loose ដែលជាអ្នកស្រុកមកពី Los Angeles មកបន្តការសិក្សានៅសាកលវិទ្យាល័យ Nanjing កាលពីឆ្នាំទៅមិញ ដើម្បីមកសិក្សាភាសាចិន និងធ្វើការនៅក្នុងក្រុមហ៊ុនសម្លៀកបំពាក់កីឡាមួយ។ ជាទូទៅអ្នកសុំទានគឺមិនមាននរណាអោយតម្លៃនោះទេនៅក្នុងទឹកដីប្រទេសចិន ហេតុនេះហើយបានជាបុរសជនជាតិអាមេរិកម្នាក់នេះបានក្លាយជាមនុស្សម្នាក់ដែលអ្នករាល់គ្នាក្រែងសរសើរ។ បុរសម្នាក់នេះគ្រាន់តែចង់ប្រាប់ថាគេគ្រប់គ្នាក៏ជាមនុស្សដូចគ្នាដែរមិនថាគេ ជាអ្វីនោះទេអោយតែជាមនុស្សដែលមិនទៅប្រព្រឹត្តអំពើអាក្រក់។ ជាធម្មតាមនុស្សមានដៃ ២ ជើង ២ ដូចគ្នាតែគ្រាន់តែមិនស្មើគ្នាត្រង់ប្រាជ្ញាតែប៉ុណ្ណោះ។/ 

ដោយ៖ Blankប្រភពពី៖ Chinabuzz