ឆ្នាំ ២០១៣ ហើយឆ្នាំថ្មីគួរណាយកចិត្តទុកដាក់ក្នុងការរៀបចំហុងស៊ុយ ឱ្យបានល្អជាងឆ្នាំមុនដើម្បីទាក់ទាញលុយកាក់ ក៏ដូចជាដេញគ្រោះចង្រៃ។ ការរៀបចំផ្ទះ ក៏ដូចជាការិយាល័យគឺជាអ្វីមួយដែលប្រជាជនចិនតែងតែធ្វើដើម្បីទាក់ទាញហុងស៊ុយ នាំលាភ។
១. ទាក់ទាញហុងស៊ុយ មកជុំវិញផ្ទះ
ការធ្វើបែបនេះគឺដើម្បីការពារផ្ទះក៏ដូចជាមនុស្សក្នុងផ្ទះឱ្យមានសុខភាពល្អ ក៏ដូចជាមានលាភឈរចាំនៅមុខផ្ទះតែម្ដង។ ការរៀបចំផ្ទះខាងក្រៅគឺជាអ្វីដែលសំខាន់ គួរណាមានរៀបចំសួនច្បារហើយគួរណាមានស្រះចិញ្ចឹមត្រីតូចមួយផងដែលជានិច្ជជាកាលត្រូវដាក់នៅខាងស្ដាំមាត់ទ្វារចូល។
២. ទាក់ទាញហុងស៊ុយ ចូលតាមមាត់ទ្វារ
មាត់ទ្វារគឺជាកន្លែងសំខាន់ដែលត្រូវឱ្យហុងស៊ុយហូរចូលមក តែក៏អាចជាកន្លែងដែលទ្រព្យហូរចេញទៅវិញផងដែរ។ ប្រសិនបើអ្នកបានរៀបចំទីខាងក្រៅផ្ទះ ឬការិយាល័យបានសមរម្យហើយនោះគឺដល់ពេលដែលអ្នកត្រូវទាញហុងស៊ុយទាំងនោះចូលក្នុងផ្ទះតាមមាត់ទ្វារហើយ។ គួរណាមានតុក្កតាបក់ដៃ ឬត្រូវតុបតែងជាការស្វាគមន៍នៅមាត់ទ្វារឱ្យបានច្រើន៕

ដោយ៖ ផានិតប្រភពពី៖ About