នៅប្រទេសចិនតែងតែសំបូររឿងប្លែកៗ វាដូចជាមានការធ្វើពងមាន់ក្លែងក្លាយដាក់លក់ជាទូទៅនៅតាមផ្សារទំនើបជាដើម។ តែចំពោះរឿងនេះវិញគឺវាខុសពីធម្មតាដូចអ្នកបានឃើញរូបខាងក្រោមនេះហើយថាស៊ុតមាន់ខាងក្រោមនេះមានដុះកន្ទុយលូតដល់ជាង ៨ សង់ទីម៉ែត្រ!/គ្រប់គ្នាលើ Internet គេភ្ញាក់ផ្អើលនៅពេលដែលបានឃើញរូបភាពស៊ុតមួយនេះព្រោះមើលទៅធម្មជាតិពិតជាគួរអោយអស់សំណើច! វាមិនគួរសោះដែលសេរីរាង្គរបស់សត្វមាន់អាចបញ្ចេញស៊ុតដែលមានរូបរាងប្លែកយ៉ាងនេះ។/សម្រាប់មនុស្សមួយចំនួនបានមានយោបល់ថា ប្រហែលជាមាន់ចិញ្ចឹមនោះស៊ីគីមីច្រើនពេកហើយមើលទៅ! ដូចនេះប្រជាជនក៏ប្រហែលជារស់មិនបានយូរដែរ!// 

ដោយ៖ ម៉ូនីកាប្រភពពី៖ K14