ប្លែកៗ៖ នៅពេលដែលគេបង្ហោះរូបភាពត្រីម៉្យាង ដែលមានលក្ខណៈប្លែក ពោលគឺក្បាលរបស់វា ដូចបូកសត្វគោ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

ត្រីចម្លែកនេះ ត្រូវបានលោក Ittichai Chamavanijakul មានវ័យ ៤០ឆ្នាំ បានមកកំសាន្ដឆ្នេរសមុទ្រមួយនៅជិតទីក្រុងបាំងកក់ ហើយផ្ដិតរូបភាពបាន។ជាមួយគ្នានេះដែរ នៅពេលដែលគេឃើញរូបត្រីនេះភ្លាម ក៏ត្រូវបានមានមនុស្សជាច្រើន គិតថាក្បាលត្រីនេះ គឺមិនសូវដូចបូកគោប៉ុន្មានទេ ប៉ុន្ដែវាដូចជាម៉ូតសក់តារា Rap អាមេរិក នាង NicKiMinaj ជាង។


ស្របពេលនោះដែរ នាង Minaj បាននិយាយថា គាត់មិនដឹងថា ម៉ូតសក់របស់គាត់ដូចក្បាលត្រីអីនោះទេ តែនូវមានមានសត្វត្រីចម្លែកបែបនេះ លេចឡើង គឺមើលទៅមានលក្ខណៈដូចមែន៕
ដោយ៖ វុធីប្រភព៖ dailymail