កាលពីថ្ងៃសៅរ៍នេះលោកមេចុងភៅ Joël Robuchon និងសិស្សជាង ២០០ នាក់ទៀតបានចូលទៅក្នុងអាគាររបស់ក្រុមប្រឹក្សា Guinness World Record នៅទីក្រុងប៉ារីស ដើម្បីទទួលនូវឈ្មោះជាក្រុមដែលបានចំអិនស៊ុបដំឡូងបារាំងដែលបានចំអិនច្រើនជាងគេ។/ការចំអិនស៊ុបដំឡូងនេះត្រូវបានគេធ្វើនៅសួនរ Le Futuroscope ដែលបានចាប់ផ្ដើមចំអិននាម៉ោង៦ កន្លះព្រឹកហើយត្រូវបានឆ្អិនរួចរាល់នាម៉ោង ១១ កន្លះព្រឹក ក្នុងរយៈពេលជាង ៥ ម៉ោងពួកគេទាំង២០១ នាក់បានចំអិនស៊ុបដំឡូងដែលមានទំងន់សរុប ២២៩៧ ផោន។/ស៊ុបនេះត្រូវបានគេចំណាយដំឡូងបារាំង ៨០០ គីឡូ ប័រដែលជាវពេញទាំងទីក្រុងដែលមានទំងន់ជាង ៥៥០ ផោន និងទឹកដោះគោចំនួនជាង ៨០ ធុងធំ។ ស៊ុបនេះត្រូវបានជាប់ឯតទក្កកម្មពិភពលោកជាស៊ុបដែលចំអិនដោយមនុស្ស ២០០ នាក់និងមានទំងន់ធ្ងន់បំផុតប្រចាំឆ្នាំ ២០១២៕

/

ដោយ៖ ម៉ូកា