យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា តារាចម្រៀង និងសម្តែងដ៏ល្បី Rain អាចនឹងប្រឈមមុខជាមួយនឹងច្បាប់ ចំពោះការប្តឹងចោទប្រកាន់ ពីអ្នកវិនិយោគម្នាក់ ដែលមានឈ្មោះថា Lee ដែលបានដាក់ពាក្យ នៅតុលាការ Seoul Central District កាលពីម្សិលមិញនេះ។
លោក Lee ខឹងច្រឡោតយ៉ាងខ្លាំង ចំពោះការខាតបង់ប្រាក់វិនិយោគ ទៅលើគំរោងផលិតសម្លៀកបំពាក់ បន្ទាប់ពីត្រូវគេបញ្ចុះបញ្ចូលឲ្យ ដាក់ដើមទុនជាមួយ J.Tune Creative។ លោក Lee បានទាមទារប្រាក់សំណងចំនួនជិត ២ លានដុល្លារចំពោះការខូចខាតនេះ ដោយលោកបានអះអាងថា នាយកម្នាក់របស់ក្រុមហ៊ុននោះ បានមកបញ្ចុះបញ្ចូលឲ្យលោកសហការជាមួយ ដែលក្នុងនោះ Rain ជាម្ចាស់ភាគហ៊ុនធំជាងគេ ។
ពេលនេះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់នោះ កំពុងតែជួបបញ្ហា ដែលធ្វើឲ្យលោកបាត់បង់ ប្រាក់វិនិយោគដ៏ច្រើន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល