/ឃ្វីតូៈ តារាហូលីវ៉ូដ Angelina Jolie បានធ្វើដំណើរទស្សនកិច្ចទៅកាន់កន្លែងផ្លាស់ប្តូរទីជម្រករបស់ប្រជាពលរដ្ឋកូឡំប៊ី        ដែលត្រូវបង្ខំឲ្យពួកគេស្វែងរកទីជម្រកថ្មីឆ្លងកាត់ព្រំដែនប្រទេសអេក្វាទ័រ យោងតាមមន្រ្តីភ្នាក់ងារពិសេសទទួលបន្ទុកជនភេសខ្លួន មានប្រសាសន៍ប្រាប់ UNHCR    កាលពីថ្ងៃអាទិត្យ។ វាជាទស្សនកិច្ចជាលើកដំបូងចំពោះតារាដ៏ល្បី តាំងពីលោក Guterres     បានដាក់ឲ្យនាងចូលកាន់តំណែងក្នុងខែនេះ។ ទោះជាយ៉ាងក៏ដោយ      នាងបានបំរើការងារឲ្យឯកអគ្គរាជទូតអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០១មកម៉្លេះ និង   បានធ្វើដំណើរទស្សនកិច្ចចំនួន៤០ដងនៅជុំវិញពិភពលោកអស់ពេលមួយទស្សវត្សរ៍មកហើយ។ តំណែងថ្មីនឹងបង្ហាញនូវតួឯកស្រីដែលទទួលបានជ័យជំនៈពានរង្វាន់ Oscar      ដែលបានមកពីការបំរើការជាច្រើនក្នុងមុខតំណែងរបស់នាង។នាងនឹងធ្វើការផ្តោតទៅលើវិបត្តិដ៏ធំមួយនេះ  ដែលនាំឲ្យមាននូវការផ្លាស់ប្តូរទីជម្រកជាច្រើនរបស់ប្រជាជន ដើម្បីជួយឧបត្ថម្ភ      តំណាងរបស់​ UNHCR  និង លោក Guterres    បានចាប់អារម្មណ៍ នឹងការសន្ទនាដែលនិយាយពីបញ្ហាការផ្លាស់ប្តូរទីជម្រកនៅលើសាកលលោក    នេះជាអ្វីដែលអ្នកនាំពាក្យរបស់ UNHCR លោកAdrian Edwards បាននិយាយកាលពីសបា្តហ៍មុន។ អេក្វាទ័រ   ជារដ្ឋមួយស្ថិតនៅតំបន់អាមេរិចឡាទីនដែលមានចំនួនជនភេសខ្លួនច្រើនបំផុត       រាប់បញ្ចូលទាំងជនភេសខ្លួនចំនួន៥៦,០០០នាក់ ដែលមកពីប្រទេសជិតខាងកូឡំប៊ី។

ដោយៈ  វណ្ណៈប្រភពៈ  channelnewsasia