/បើតាមអ្នកនាំពាក្យរបស់ CNBLUE បានប្រាប់ថា Yonghwa បាននិពន្ធបទចម្រៀងមួយដែលបានចេញច្រៀងជាមួយនឹង JUNIEL ដែលជាតារាចម្រៀងរះថ្មីហើយបទចម្រៀងដែលមានចំណងជើងថា Stupid នេះក៏ជាបទទី ១ របស់ JUNIEL ផងដែរ។កញ្ញា JUNIEL ដ៏ស្រស់ស្អាតគឺជាអ្នកដែលទទួលបានពានរង្វាន់ក្នុងកម្មវិធី Niji Iro Supernova ដែលនាងបានឈ្នះដោយសារតែភាពប៉ិនប្រសព្វរបស់នាងហើយនាងមានឈ្មោះល្បីស្រាប់ទៅហើយនៅជប៉ុន។ ហើយចំពោះការប្រលូកសិល្បះនៅកូរ៉េគឺនាងបានចេញអាល់ប៊ុមទី ១ របស់នាងដែលមានចំណងជើងថា My First June ដែលមានបទចម្រៀង Stupid នេះនៅក្នុងអាល់ប៊ុមនោះផងដែរ។

ដោយ៖ Blankប្រភពពី៖ Allkpop