ចិន៖ តាមការអោយដឹងពីគេហទំព័រ breakingworldnews ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ក្នុងលោកនេះ ពិតជាមានមនុស្សមុខអាក្រក់បំផុតមែន ដែលមុខរបស់គាត់ ផ្អែបផ្អប គឺមើលទៅចង់សើចបន្ដិច ចង់យំបន្ដិច រហូតដល់សៀវភៅ Guinness World Records បានក​ត់ត្រាទុក ក្នុងទំព័រប្រតិ្ដសាស្រ្ដ និងផ្ដល់ទឹកប្រាក់រហូតដល់ ១០,០០០ ដុល្លារដល់រូបគាត់។

width=451

ប្រភពដដែលបានអោយដឹងថា តាមពិតទៅ មុខអាក្រក់បែបនេះ គឺជាប្រកួតប្រជែងគ្នាទេ ដែលគាត់ជាបុរសទីមួយ ក្នុងចំណោមបុរសច្រើននាក់ទៀត ដែលអាចធ្វើមុខបានអាក្រក់បែបនេះ។ ប្រភពខាងលើ បានបញ្ចាក់ថា បុរសដែលចេះធ្វើមុខអាក្រក់ និងឈ្នះជ័យលាភីនោះ គឺមានឈ្មោះ Tang Shuquan មានវ័យប្រហែលជា ៤៧ឆ្នាំ រស់នៅក្នុងខេត្ដ Chengdu ប្រទេសចិន។

width=451

មុខមាត់របស់គាត់ដែលមិនចូលប្រកួត

គួររំរឹកផងដែរថា ចាប់តាំងពីចុងឆ្នាំ 2012 និងដើមឆ្នាំ 2013 នេះ សៀវភៅ Guinness WorldRecords ផ្ដល់អោយអ្នកបំបែកឯតទគ្គកម្ម មិនតិចជាង 50នាក់នោះទេ៕

ដោយ៖ វត្ដីប្រភព៖​ breakingworldnews