បុរសម្នាក់នៅអាមេរិក បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយ នៅតាមដងផ្លូវមួយកន្លែង  ដោយឈរនៅក្នុងក្បែរផ្លូវ   និងមានកាន់បដាមួយដែលមានសរសេរថា ត្រូវអ្នកបរិច្ចាគក្រលៀន។

បុរសខាងលើនេះត្រូវបានគេស្គាល់ថា  មានឈ្មោះ   Earl Martinez មានអាយុ ២៨ឆ្នាំ។ Earl Martinez​ មានជម្ងឺតម្រងនោមតាំងតែពីកំណើត និងត្រូវព្យាបាលបួនម៉ោងក្នុងមួយថ្ងៃ  និងបីដងក្នុងមួយសប្ដាហ៍។  គាត់បានព្យាបាលបែបនេះ  អស់រយៈពេល  ១៨ខែមកហើយ។  Earl Martinez ត្រូវរង់ចាំជាងមួយឆ្នាំទៀត ទើបអាចប្ដូរតម្រងនោមបាន។  Earl Martinez  ថ្លែងថា ខ្ញុំពិតជាមិនត្រូវការប្រាក់នោះទេ ខ្ញុំត្រូវការតែក្រលៀនមួយប៉ុណ្ណោះ។/Earl Martinez   បានប្រាប់ថា  ខ្លួនបានបញ្ចេញភាពក្លាយហានទាំងអស់ដែលខ្លួនមាន  ដើម្បីសម្រេចចិត្តស្វែងរកតម្រងនោមមួយ ពីសប្បុរសជនម្នាក់។ ដោយវិធីនេះ ជារៀងរាល់ថ្ងៃ Earl Martinez ត្រូវកាន់បដាមួយដែលមានសរសេរថា  Need Kidney Donor   (ខ្ញុំត្រូវការអ្នកផ្ដល់ក្រលៀន) ឈរ នៅក្បែរផ្លូវក្នុងតំបន់ Beaverton នៃរដ្ឋ Oregon  ដោយសង្ឃឹមថា  នឹងអាចរកឃើញកំពូលសប្បុរសម្នាក់។

ដោយ ៖ សីហាប្រភព ៖ DT