ប្លែកៗ ៖ ស្រ្តីម្នាក់ត្រូវបានរកឃើញថា ទូរស័ព្ទទៅសុំជំនួយជាបន្ទាន់ ពោលគឺទូរស័ព្ទទៅ ៩១១ (ភ្នាក់ងារប៉ូលីស) ដោយបានប្តឹងថា ខ្លួនកំពុងតែត្រូវបានឡានក្រុមប៉ូលីសមួយក្រុមដេញតាមប្រមាញ់ពីក្រោយ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស world-newstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួររំឭកផងដែរថា ករណីចម្លែកមួយនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯសហរដ្ឋអាមេរិក ហើយបើនិយាយពីមូលហេតុ ដែលបានធ្វើអោយឡានក្រុមមន្រ្តីប៉ូលីសតាមប្រមាញ់រថយន្តរបស់នាង ក៏ព្រោះតែនាងមិនព្រមឈប់នោះទេ បន្ទាប់ពីបើកឡានបុករបងឃាំងរបស់ក្រុមមន្រ្តីប៉ូលីស ដើម្បីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជំនួសអោយការឈប់អែបខាងផ្លូវ បន្ទាប់ពីមានការតាមប្រមាញ់របស់ក្រុមមន្រ្តីប៉ូលីសនាងបានបន្តបន្ថែមល្បឿន ហើយបែរជាទូរស័ព្ទទាក់ទងទៅ ៩១១ ទៅវិញ ដោយស្នើសុំអោយជួយអន្តរាគមន៍ ខណៈឡានប៉ូលីសតាមកៀកប្រកិតនឹងនាង ។ ជាលទ្ធផលនាងត្រូវបានចាប់ឃាត់ខ្លួន ហើយបើតាមការអះអាង នារីចិត្តសឿងរូបនោះ ទំនងមកពីស្រវឹង៕
ដោយ ៖ ពិសីប្រភព ៖worldnewstoday