ក្រោយពេលដែលបានចេញផ្សាយវីដេអូចម្រៀង MV បទ Stand Up កាលពីប៉ុន្មានជាង ២ សប្ដាហ៍មុននោះ ក្នុងថ្ងៃនេះ J-Min បានចេញផ្សាយវីដេអូបទចម្រៀង Stand Up នេះមួយទៀតជាលក្ខណៈBand Version។
បទចម្រៀងនេះទទួលបានប្រជាប្រិយភាពជាខ្លាំងតាមរយៈខ្សែភាពយន្តរបស់ប៉ុស្ត៍ទូរទស្សន៍ SBSរឿង To The Beautiful You។ J-Min បានចូលប្រលូកក្នុងវិស័យសិល្បះដំបូងនៅក្នុងឆ្នាំ ២០០៧ គឺនាងច្រៀងអោយជប៉ុន បន្ទាប់មកនាងបានចូលរួមជាមួយ SM Entertianment ជាមួយអាល់ប៊ុម TheWarmest Gift ហើយនាងធ្លាប់បានច្រៀងជាចម្រៀងសម្រាប់ខ្សែភាពយន្តភាគជាច្រើនផងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ soompi