Lindsay Lohan ត្រូវបានអ្នកកាសែតប្រមាញ់បាន នូវរូបថតស៊ិចស៊ីរបស់នាងមួយចំនួន ដែលនៅក្នុងនោះរួមមានរូបថតបែបលក្ខណៈស៊ិចស៊ីជាមួយនឹងឈុតសំលៀកបំពាក់ហែលទឹក Bikini ពណ៌ស ស្របពេលដែលនាងសំរាកលំហែរ នៅឯសណ្ឋាគារហូលីវូដនាចុងសប្តាហ៍នេះ។

លោកអ្នកប្រាកដជាធ្លាប់បានស្គាល់រួចមកហើយថា Lindsay Lohan ដែលមានវ័យ 26 ឆ្នាំរូបនេះក៏ជាតារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងផងដែរ តែអ្វីដែលធ្វើអោយទស្សនិកជនមានចំណាប់អារម្មណ៍ ក៏ដូចជាមានភាពទាក់ទាញនោះ គឺថា តារាសម្តែងរូបនេះចូលចិត្តលេងសំលៀកបំពាក់បែបស៊ិចស៊ី នឹងបញ្ជេញដើមទ្រូងជាដើម។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមអោយដឹងថា នាង Lindsay Lohan នឹងធ្វើការសម្តែងនៅក្នុងបទអាល់ប៊ុមបទចម្រៀងថ្មីខាងមុខនេះរបស់ Lady Gaga ដែលមានឈ្មោះថា អាល់ប៊ុម ARTPOP ។ គួរបញ្ជាក់ផងដែរថា មិនទាន់មានប្រភពច្បាស់ការណ៍នៅឡើយទេ ថាតើ Lindsay នឹងធ្វើការតុបតែងខ្លួនយ៉ាងណានោះនៅក្នុងការសម្តែងវីដេអូបទចម្រៀងនោះទេ។

គួរបញ្ជាក់ផងដែរថា Lindsay ក៏ត្រូវបានគេប្រមាញ់បាននូវរូបភាពស៊ិចស៊ីបែបដើរផ្សារ ពោលគឺនាងស៊ិចស៊ីជាមួយនឹងអាវយឺតដៃខ្លី រួមជាមួយនឹងខោខូវប៊យខើចខ្លី ខណៈពេលដែលនាងដើរផ្សារនៅឯ Venice នារដ្ឋ California ជាមួយនឹងគូកនរបស់នាង៕
ដោយ ៖ រិទ្ធីប្រភព ៖ dailymail