ប្លែកៗ ៖ បណ្ណារក្ស (អ្នកធ្វើការក្នុងបណ្ណាល័យ) ត្រូវបានរកអោយឃើញថា បានបណ្តេញចេញពីមុខតំណែង ពោលគឺបញ្ចប់ការងារតែម្តង បន្ទាប់ពីអនុញ្ញាតអោយក្រុមនិស្សិតនៅសកលវិទ្យាល័យ Oxford ថតវីដេអូ រាំបទ Harlem Shake នេះបើយោងតាមសេចក្កីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស spy ។

គួររំឭកផងដែរថា វីដេអូបទ Harlem Shake ជាវីដេអូរយៈពេលខ្លីមួយ ដែលបណ្តាមហាជនទូទាំងពិភពលោក ក៏កំពុងតែចាប់អារម្មណ៍ និងរាំក៏ដូចជាថតវីដេអូនេះតាម។ ដោយឡែក ងាកក្រឡេកមកមើលករណីខាងលើនេះវិញ មិនត្រឹមតែមានការបណ្តេញចេញ បណ្ណារក្សប៉ុណ្ណោះទេ តែក៏មានការផាកពិន័យចន្លោះចាប់ពី £30 ទៅ £60 ក្នុងមួយនាក់ៗ ចំណោមសិស្សប្រមាណជាង ៣០ នាក់ ដែលបានថតវីដេអូរាំបទ Harlem Shake នេះកាលពីពេលកន្លងទៅក្នុងបណ្ណាល័យ St Hilda's library នាសកលវិទ្យាល័យ Oxford ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លី ខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ spy