អាមេរិក៖ តាមការស្រាវជា្រវថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ CollageUnited States បានអោយដឹងថា តំបន់ ឬចំនុចដែលក្ដៅជាងគេលើពិភពលោក គឺតំបន់ DeathValley ជិតរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។

width=457

តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្ដ្រ បានអោយដឹងថា តំបន់ Death Valley ជាតំបន់ដែលត្រូវបានគេចាត់ទុកថា មានសីតុណ្ហភាពក្ដៅបំផុត ខណៈដែលតំបន់នេះ ធា្លប់មានសីតុណ្ហភាពឡើងដល់ ៥៨ អង្សាសេ នាពេលថ្មីៗកន្លងទៅនោះ។

width=457

យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើដដែលបានអោយដឹងថា ពេលថ្មីៗនេះ តំបន់ដែលមានការប្រកួតប្រជែងផ្នែកកំដៅ ជាមួយតំបន់ Death Valley គឺតំបន់ El Azizia ប៉ែកខាងជើងប្រទេសលីប៊ី ពោលគឺនៅតាមបណ្ដាយដងសមុទ្រ មេឌីទែរ៉ានេ ។ ក្រុមអ្នកវិទ្យាសាស្រ្ដបានអោយដឹងទៀតថា ការដែលកំដៅកាន់តែឡើងបែបនេះ គឺមានផលប៉ះពាល់ ដល់មនុស្ស សត្វ និងដំណាំប្រជាពលរដ្ឋផងដែរ៕

 

ដោយ៖ នារីប្រភព៖ .guardian