ប្រទេសចិន ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ដែលត្រូវបានគេកត់សម្គាល់ឃើញថា ចូលចិត្តដើរផ្សារ បង្ហាញសាច់ខ្ចី កាលពីមុននេះ បានបន្ដសកម្មភាពកាន់តែញឹកញាប់ជាងមុន។
នៅក្នុងពេលដើរផ្សារ ក្នុងតំបន់ Qingshan នៃក្រុង Wuhan នារីម្នាក់ខាងលើនេះ តែងតែស្លៀកពាក់ខុសគេ ខុសឯង បង្កអោយមានភាពទិសទាល់ភ្នែក ដល់អ្នកដែលនៅក្បែរនោះ។ សកម្មភាពដើរផ្សារ ស្លៀកពាក់សេចស៊ីរបស់នាង ត្រូវបានគេចាប់អារម្មណ៍ តាំងតែកាលពីខែមុនមកម្លេះ។ ចាប់ពីពេលនោះមក ក្រុមអ្នកប្រម៉ាញ់រូបថត ក៏ចាប់ផ្ដើមតាមដានជាបន្ដបន្ទាប់។
កាលពីពេលថ្មីៗនេះ នាងមិនត្រឹមតែបង្ហាញសាច់ខ្នងស្ទើរតែទាំងអស់នោះទេ ប៉ុន្ដែសូម្បីតែគូថស្ទើរតែទាំងស្រុង ក៏ត្រូវបាននាងបង្ហាញនោះដែរ។ នារីសិចស៊ីជ្រុលនិយមដែលមានអាយុប្រហែល ពី ២៥ ទៅ ៣០ឆ្នាំ ខាងលើនេះ បច្ចុប្បន្ន កំពុងត្រូវបានគេរិះគន់យ៉ាងចាស់ដៃ។
មកទល់នឹងពេលនេះ គេនៅមិនទាន់បានដឹងពីមូលហេតុពិតនៃការបង្ហាញសាច់ដ៏គួរអោយរិះគន់នេះនៅឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14