សមាជិកក្រុម 2PM Junho បានចេញចម្រៀងរួមគ្នាមួយជាមួយនឹងតារាជនជាតិតែវ៉ាន់ Vannessជាចម្រៀងបើកឆាកក្នុងរឿងភាគថ្មី Taimo Chocolate តែវីដេអូចម្រៀងនេះបានទទួលប្រជាប្រិយភាពយ៉ាងសម្បើមនៅប្រទេសចិន។ វីដេអូចម្រៀងនេះត្រូវបានដឹកនាំនិងផលិតដោយ JackyCheung, Vivian Hsu និង Jay Chou ដែលជាផលិតករល្បីរបស់តៃវ៉ាន់។ តាមរយៈការថតចម្រៀងរួមគ្នានេះគេសង្កេតឃើញថា Junho និង Vanness មានទំនាក់ទំនងជាមួយនឹងគ្នាល្អជាមុនដោយអ្នកទាំង ២ ពុំដែលបានស្គាល់គ្នាឡើយហើយគេសង្កេតឃើញថា Vanness បានអញ្ញើញ Junhoជាភ្ញៀវក្នុងការសម្ភាសន៍រឿងភាគថ្មីរបស់ខ្លួនទៀតផង។ហើយ Junho បាននិយាយក្នុងបទសម្ផាសន៍ថា ជាដំបូងខ្ញុំចង់អរគុណដល់ប្រិយមិត្តអ្នកគាំទ្រជាមុនសិនព្រោះខ្ញុំបានដឹងថាវីដេអូចម្រៀងរបស់ខ្ញុំនិង Vanness បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅដីគោក វាពិតជាសប្បាយរីករាយណាស់ក្នុងការធ្វើការជាមួយ Vanness ខ្ញុំសប្បាយចិត្តនិងមានមោទនភាពដែលត្រូវបានគេអញ្ជើញមកចូលរូមថតជាមួយ Vanness ហើយសម្រាប់បទចម្រៀងជាភាសាចិននេះខ្ញុំសូមជូនដល់ប្រិយមិត្តអ្នកគាំទ្រអស់ពីចិត្ត។
ដោយ៖ វឌ្ឍនាប្រភពពី៖ allkpop