កូរ៉េ ៖ បើតាមប្រភពសារព័ត៌មាន បានចេញផ្សាយនាពេលមុននេះ បានអោយដឹងថាសមាជិកនារីដែលមកពីក្រុមតារាចម្រៀងស្រី T-ara គឺនាង Soeyon បានជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា នាង Soeyon ដែលជាសមាជិកម្នាក់មកពីក្រុមតារាចម្រៀងស្រី T-ara ត្រូវបានអោយដឹងថា នាងបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍  កាលពីថ្ងៃទី 13​ ខែសីហា   នៅវេលាម៉ោងប្រមាណជាង 5:50 នាទីព្រឹកព្រលឹម  នៅតាមបណ្តោយផ្លូវ Highway Kyungbu ខណៈពេលដែលនាងបានធ្វើដំណើរនៅលើផ្លូវ Highway ឆ្ពោះទៅកាន់ទីក្រុង Busan ក្នុងការថតរឿងថ្មីរបស់នាងដែលមានចំណងជើងថា Haeundae Lover ។

width=504

គួរបញ្ជាក់ផងដែរថា  ករណីគ្រោះថា្នក់ចរាចរណ៍មួយនេះ  ក៏បានធ្វើអោយអ្នកដឹកនាំរបស់នាង រួមទាំងអ្នករចនាម៉ូដពីរនាក់ផ្សេងទៀត  ដែលបានធ្វើដំណើរជាមួយនាងនោះ  ក៏បានរងរបួសផងដែរ ដែលក្រោយមកត្រូវបានក្រុមមន្ត្រីប៉ូលីសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។

ទន្ទឹមនឹងពេលនេះដែរ  បើយោងតាមសម្តីរបស់ប៉ូលីសបានអោយដឹងថា  មូលហេតុដែលធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង  គឺបណ្តាលមកពីផ្លូវរអិល បន្ទាប់ពីមានភ្លៀងធ្លាក់  ដែលបានធ្វើអោយនាង   Soeyon  បាត់បង់ភាពម្ចាស់ការក្នុងការបញ្ជាយានយន្ត ហើយក៏បានទៅបុកនឹងរថយន្តផ្សេងទៀត។

width=502

គួររំឮកផងដែរថា បើតាមប្រភពព័ត៌មានដដែលនេះ បានអោយដឹងថា នាង Soyeon មិនមានគ្រោះថា្នក់ដល់អាយុជីវិតអ្វីនោះទេ ពោលគឺនាងគ្រាន់តែរងរបួសស្រាលនៅត្រង់ ក  ស្មា នឹង ខ្នងជាដើម លើសពីនេះទៅទៀត  បើនិយាយពីខ្សែភាពយន្ត របស់នាងដែលកំពុងតែថត  នឹងមានគំរោងចេញផ្សាយនាពេលខាងមុននេះ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕

ដោយ ៖ មង្គលប្រភព ៖ soompi