អាមេរិក៖ តាមការអោយដឹងពីគេហទំព័របរទេស graph ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា​ មានបុរសចំណាស់ម្នាក់ ដែលជាប៉ូលីសចរាចរណ៍ បានធ្វើអោយមនុស្សជាច្រើនជាពិសេស គឺអ្នកបើកបរយានយន្ដ មានការភ្ងាក់ផ្អើលយ៉ាងខំា្លង នៅពេលដែលប៉ូលីសរូបនេះ បានរំាបទឌីស្កូ បណ្ដើរធ្វើចរាចរណ៍បណ្ដើរ។

width=453

ប្រភពដដែលបានអោយដឹង រឿងរ៉ាវដែលគួរអោយហួសចិត្ដនេះ បានកើតឡើង នៅទីក្រុងដ៏ធំមួយគឺ Rhode Island សហរដ្ឋអាមេរិក ខណៈដែលលោក Tony Lepore មានវ័យ ៦៥ឆ្នាំ បានបញ្ចេញកាយវិការដ៏រស់រវើករបស់គាត់ នៅនឹងកន្លែងធ្វើការរបស់គាត់តែម្ដង ពោលគឺនៅតាមដងផ្លួវសាធារណៈ។

width=455

មនុស្សជាច្រើនបាននិយាយថា គាត់ធ្វើបែបនេះ ប្រហែល វាជាកាដូរ សម្រាប់ថ្ងៃបុណ្យសាសនាគ្រឹស្ដខាងមុខហើយ។ សម្រាប់លោក Tony បាននិយាយថា គាត់ធ្វើបែបនេះ មិនមែនជាកាដូរអីនោះទេ។ គាត់ជាមនុស្សដែលចូលចិត្ដរាំតាំងពីក្មេង ហើយការធ្វើបែបនេះ គឺជាបច្ចេកទេសថ្មីមួយទៀត ដែលអាចជួយដាស់អារម្មណ៍មនុស្ស អោយមានការប្រុងប្រយ័ត្ន ក្នុងការបើកបរ នៅពេលពួកគេ កាន់ចង្កូតយានយន្ដ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ វត្ដីប្រភព៖ grahp