តារាសំដែងស្រី និងជាពិធីការិនី នាង ដួងហ្សូរីដា ដែលត្រូវបានម្ចាស់ហាងប្ដឹងពីបទជេរប្រមាថនៅលើទំព័រ Facebook នោះ មិនបានឡើងតុលាការតាមគម្រោងនោះទេ ដោយសារតែតុលាការក្រុងភ្នំពេញកំពុងជាប់រវល់នឹងរឿងក្ដីរបស់លោក ម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំ។

កាលពីមុនពេលដឹកនាំក្រុមអ្នកបង្ហាញម៉ូដទៅសំដែងនៅវៀតណាម តារាសំដែងស្រី និងជាពិធីការិនីកម្ពុជា នាង ដួងហ្សូរីដា បានធ្លាប់អោយដឹងថា នឹងឡើងតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី ១៤ខែកញ្ញា ប៉ុន្តែនៅព្រឹកថ្ងៃទី១៤គេមិនបានឃើញតារារូបនេះនៅតុលាការក្រុងភ្នំពេញទេ។
គេបានដឹងថា មូលហេតុដែល ដួងហ្សូរីដា មិនបានបង្ហាញខ្លួននៅតុលាករ គឺដោយសារតែតុលាការកំពុងជាប់រវល់រឿងក្តីរបស់ លោកម៉ម សុណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ដែលត្រូវបានចោទពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា ដួងហ្សូរីដា នឹងត្រូវឡើងតុលាការនៅពេលណាអោយប្រាកដនោះទេ។
គួរបញ្ជាក់ថា ដួងហ្សូរីដា ត្រូវបានម្ចាស់ហាងខ្មែរឌីហ្សាញ ប្ដឹងឡើងតុលាការពីបទ ជេរប្រមាថតាមគេហទំព័រសង្គម Facebook ៕
ដោយ ៖ វិសាល