24/05/2012 15:25
លោកអ្នកប្រហែលជាបានស្គាល់ប្រទេសមួយចំនួនដែលមានខែត្រផ្ដាច់ខ្លួនចេញនិងមានមេដឹកនាំផ្ទាល់ខ្លួន។ ហើយខាងក្រោមនេះគឺយើងមាន ១០ តំបន់ដែលកំពុងមានស្ថានភាពបែបនេះហើយជាទីគូរអោយចាប់អារម្មណ័ព្រោះសុទ្ធសឹងតែជាកន្ឡែងដែលមានទំហំតូចៗជ្រុលដើម្បីបង្កើតជារដ្ឋផ្ដាច់ខ្លួនចេញ។ យើងទៅមើលបន្តិចទៅមើល៖១. Maldives
ជាកោះមួយក្នុងកម្រងកោះជាង ២០០០ នៅមហាសមុទ្ទឥណ្ឌា ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៦៥ ដោយមានទំហំ ១១៥ ម៉ៃល៍ការ៉េ ហើយកោះដែលមានឈ្មោះជាប្រទេសពេញច្បាប់មួយនេះជាទីទេសចរណ៍ដ៏គួរអោយចង់ទៅលេង តែជាអកុសលគេប៉ាន់សម្មានថាយ៉ាងយូរ ៣០ ឆ្នាំកោះនេះនឹងលេចបាត់ព្រោះ Global Warming។២. Seychellesកោះមួយនេះនៅក្នុងកម្រងកោះមហាសមុទ្ទឥណ្ឌាដូចគ្នាមានប្រជាជនប្រមាណច្រើនជាង ៨០០០០នាក់ទំហំ ១០៧ ម៉ៃល៍ការ៉េ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៧៦។៣. Saint Kitts and Nevisមានទីតាំងជាកោះមួយនៅសមុទ្ទការីបៀនដែលទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៨៣ មានប្រជាជនជិត៤០០០០ នាក់រស់នៅលើដីប្រមាណ ១០៤ ម៉ៃល៍ការ៉េ។៤. Mashallជាកម្រងកោះដែលសរុបទៅគឺចំនួន ៣៤ កោះទទួលបានឯករាជ្យឆ្នាំ ១៩៨៦ ពីសហរដ្ឋអាមេរិកហើយមានប្រជាជនរស់នៅប្រមាណជិត ៦០០០០ នាក់លើផ្ទៃដី ៧០ ម៉ៃល៍ការ៉េ។៥. Liechtensteinជារដ្ឋផ្ដាច់ខ្លួនឯករាជ្យមួយដែលនៅចំចន្លោះប្រទេសស្វីស និងអូទ្រីសមានប្រជាជនរស់នៅប្រមាណ៣៤០០០ នាក់លើផ្ទៃដី ៦២ ម៉ៃល៍ការ៉េ។៦. San Marinoជាប្រទេសមួយដែលចំណាស់ជាងគេនៅអ៊ឺរ៉ុបដែលប្រកាសខ្លួនជាប្រទេសនៅក្នុង ស. វ ទី ៤ មានប្រជាជនរស់នៅជាង ២៤០០០ នាក់លើផ្ទៃដី ២៤ ម៉ៃល៍ការ៉េ។៧. Tuvaluកោះនេះទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៧៨ ដែលមានមនុស្សរស់នៅប្រមាណ ១២០០០ នាក់នៅលើផ្ទៃដី ៩ ម៉ៃល៍ការ៉េ។៨. Nauruជាកោះតូចមួយដែលបានប្រកាសឯករាជ្យក្នុងឆ្នាំ ១៩៦៨ នៅមហាសមុទ្ទប៉ាស៊ីហ្វិកមានប្រជាជនរស់នៅ ១៣០០០ នាក់លើផ្ទៃដី ៨.៥ ម៉ៃល៍ការ៉េ។៩. Monacoប្រហែលជាធ្លាប់ឮឈ្មោះប្រទេសនេះហើយមើលទៅ នេះគឺជាឋានសួគ៍សម្រាប់អ្នកមានដែលជាទីកន្លែងមាន Resort ជាច្រើន។ មានទីតាំងនៅភាគខាងត្បូងប្រទេសបារាំងប្រជាជនរស់នៅជាង៣២០០០ នាក់លើផ្ទៃដី ០.៧ ម៉ៃល៍ការ៉េ។១០. Vaticanនរណាៗក៏ស្គាល់ទីនេះដែរ គឺបូរីវ៉ាទីកង់ ជារដ្ឋតូចបំផុតលើលោក នឹងជាទីក្រុងបរិសុទ្ធតែមួយគត់ដែលមិនមានអសន្តិសុខព្រោះទីនោះគឺជាប្រទេសសាសនាគ្រិះបរិសុទ្ធ។ មានប្រជាជន ៧៧០ នាក់រស់លើផ្ទៃដី ០.២ ម៉ៃល៍ការ៉េ។
ដោយ៖ Blankប្រភពពី៖ exparity