ទីបំផុត ឡានដែលជាតួរមនុស្សយន្ត សំខាន់បំផុតនៅក្នុង Transformers 4 ដែលទស្សនិកជនទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺ Bumblebee ដែលជាមនុស្សយន្តមួយ ដែលមានមុខក្នុងរឿងដំបូងរបស់ Transformer ឯណោះ ។
ដូចដែលយើងធ្លាប់បានឃើញរួចមកហើយថា ឡានរបស់ Bumblebee ស៊េរីដំបូងគឺ Camaro1977 ហើយក៏បន្តទៅ Camaro 2007 បន្ទាប់មកក្នុង Transformers 3 Bumblebee ក៏ឡើងស៊េរីទៅជា Camaro Special Edition ។ ដោយឡែកក្នុង Transformers 4 នេះ ឡានរបស់ Bumblebeeប្តូរទៅ vintage 1967 Camaro Classic ដែលមានពណ៌ខ្មៅជាពណ៌គោលរបស់ឡាន ។
-Camaro1977 (Transformer 1)
-Camaro 2007 (Transformer 2)
-Camaro Special Edition (Transformer 3)
-Vintage 1967 Camaro Classic (Transformer 4)

ចំណែកឡានថ្មីមួយទៀត ក៏ត្រូវបានបង្ហាញតាមរយះ ទំព័រ Facebook របស់ Transformers ដែរគឺជាឡានប្រភេទ សង្រ្គាមដែលយកមកពី Oshkosh Defense ដែលនឹងត្រូវយកមកធ្វើជាមនុស្សយន្តដែលមានឈ្មោះថា Hound ៕

