បុរសជនជាតិថៃចំណាស់វ័យ ៥០ ឆ្នាំមួយរូបត្រូវបានគេធ្វើការវះកាត់ កាត់ប្រដាប់ភេទចោលដោយសារតែអាអូនតូចរបស់គាត់កើតមហារីកព្រោះតែចាក់ប្រេងអូលីវ ដើម្បីពង្រីកអោយធំ។
បុរសលាក់ឈ្មោះម្នាក់នេះបានប្រាប់អោយដឹងថាគាត់បានធ្វើវាយូរណាស់មកហើយតាំងពីគាត់នៅអាយុ ១៩ ឆ្នាំមកម្ល៉េះ ព្រោះតែមិត្តភ័ក្រប្រាប់ថាចាក់ប្រេងអូលីវ ចូលទៅក្នុងសាច់ប្រដាប់ភេទអាចធ្វើអោយវាធំបាន។ ហើយគាត់ពិតជាបានធ្វើវាមែន តែវាមិនដូចជាអ្វីដែលគាត់គិតនោះទេ។
ប្រដាប់ភេទរបស់គាត់ត្រូវបានគេធ្វើការវះកាត់ កាត់ចេញកាលពីដើមខែមកនេះ។ បុរសរូបនេះបានប្រាប់បន្តផងដែរថា គាត់សង្កេតឃើញស្នាមពណ៌លឿងៗ ចេញជាដុំៗនៅលើប្រដាប់ភេទរបស់គាត់តែគាត់មិនចាប់អារម្មណ៍នោះទេ ព្រោះវាមិនមានការឈឺចាប់ឬរមាស់នោះទេ។ តែជាអកុសលស្នាមពណ៌លឿងនេះគឺជាសញ្ញានៃការរាលដាលជងឺមហារីកប្រដាប់ភេទរបស់គាត់។គ្រូពេទ្យបានប្រាប់ថាមេរោគមហារីកនេះបានរាលដាលត្រឹមក្រលៀនរបស់គាត់តែប៉ុណ្ណោះ ដែលជាសំណាងមួយដែលវាមិនរាលដាលដល់ក្រពេញប្រូស្ដាត ហើយវិធីមានតែមួយគឺកាត់ប្រដាប់ភេទនេះចោលតែម្ដង។ គ្រូពេទ្យក៏បានយកឧកាសនេះដើម្បីផ្សាយតាមសារព័ត៌មានផងដែរថា គ្មានវិធីណាដែលអាចធ្វើអោយប្រដាប់ភេទបុរសធំទ្វេដងបាននោះទេ ដូចនេះហើយកុំចេះតែសាកប្រយ័ត្នមានបញ្ហាអាចបាត់បង់សេចក្ដីសុខផ្លូវភេទរបស់ខ្លួន៕
ដោយ៖ ផានិតប្រភពពី៖ Rocketnews