តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញឲ្យដឹងនៅលើទស្សនាវត្តី Archives of Behavior មានបុរសអាយុ២៤ឆ្នាំម្នាក់ ជនជាតិឥណ្ឌាតែងតែឈឺក្បាលរាល់ពេលមើលរឿងសិច។ អាការៈដ៏ចម្លែករបស់បុរសម្នាក់នេះ អូសបន្លាយអស់រយះពេល២ឆ្នាំមកហើយ។ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការឈឺចុកចាប់ពាក់កណ្តាលក្បាលរបស់បុរសម្នាក់ខាងលើនេះចេះតែកើនឡើងតាមរយះពេលនៃការមើលរឿងក្តៅសាច់ ភាគច្រើនបានរយះពេល៨ ទៅ១០នាទីនឹងធ្វើឲ្យគាត់មិនអាចមើលបន្តទៀតបានឡើយ។

បុរសម្នាក់តែងតែឈឺក្បាល រាល់ពេលមើលរឿងសិច(រូបសិប្បនិម្មិត)
រឿងដែលចង់និយាយក្នុងករណីនេះ គឺបុរសម្នាក់នេះមិនដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម រោគសរសៃប្រសាទ រឺលើសឈាមឡើយ។ អ្នកស្រាវជ្រាវពីររូបគឺលោក Kuljeet Singh Anand និងលោកVikas Dhikav បានបន្ថែមថា អ្នកជំងឺមិនដែលធ្លាប់ឈឺក្បាលរាល់ពេលមានសិច រឺអូរាល់សិចឡើយ ឈឺក្បាលតែនៅពេលមើលរឿងសិចតែប៉ុណ្ណោះ។Dawn Buse សាស្រ្តចារ្យផ្នែកចិត្តវិទ្យាបានឲ្យដឹងថា មានតែ១% ប៉ុណ្ណោះនៃចំនួនមនុស្សទាំងអស់ដែលមានរោគសញ្ញាឈឺក្បាលនៅពេលមានសិច។ បើទោះជាក្រុមអ្នកស្រាវជ្រាវមិនទាន់ច្បាស់ពីមូលហេតុពិតប្រាកដ ប៉ុន្តែអាចមកពីបុរសម្នាក់នោះមានការផ្លាស់ប្តូរសរសៃប្រសាទនៅត្រង់ថ្គាមនិងផ្ទៃមុខ ទើបបានជារាល់ពេលមើលរឿងពិសេស បែរជាធ្វើឲ្យបុរសម្នាក់នោះឈឺក្បាលយ៉ាងខ្លាំងដូច្នេះ៕
ដោយ៖ សិលាប្រភព៖ k14