បន្ទាប់ពីមានការចុះផ្សាយព្រោងព្រៀត ពីសំណាក់វេបសាយវៀតណាម ដែលបាន កោតសរសើរ តារាចម្រៀងស្រីស្អាត ពេជ្រ សោភា ថា នាងជាតារាចម្រៀងស្រីម្នាក់ ដែលមានប្រភព ចេញពីភាពក្រីក្រលំបាក ជាមួយការតស៊ូស្ទើរតែខ្សោះទំរាំ ក្លាយជាតារាចម្រៀងលំដាប់ប្រទេស ពិសេសនាងទទួល ការសិក្សាត្រឹមតែ ថ្នាក់ទី១១ តែប៉ុណ្ណោះ ដោយសារជីវភាព ក្រីក្រលំបាកតម្រូវអោយនាង រត់ចោលសាលា បានកាន់ ម៉ាស៊ីនទឹកអំពៅ ដើម្បីប្រាក់ចិញ្ចឹមក្រពះវិញ ព្រោះនាងមិនអាចរៀន ដោយគ្មានអង្ករ ក្នុងឆ្នាំងបាយទេ សមត្ថភាពនាង មិនសមជាមនុស្សរៀនសូត្រ បានទាល់បែបនេះទាល់តែ មើលទៅគួរជាមនុស្ស ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស ព្រោះតាមរយៈ ការស្លៀកពាក់ នឹងក្បាច់រាំនាងមិនចាញ់តារាបរទេសទេ។

ម្យ៉ាងមនុស្សល្បីៗគួរតែមានអប់រំខ្ពស់ មិនមែនរៀនវិទ្យាល័យមិនចប់ចឹងទេ ។ បើនិយាយពីសម្រស់ វិញនាងស្រស់ស្អាតបែបធម្មជាតិ គួរអោយស្រៀបស្រាល ពិសេសរង្វង់មុខរបស់នាង ពុំទាន់ស្គាល់ផ្លែកាំបិត ដែលយកមកកែកុនដូចជាធ្វើច្រមុះ និងចាក់ចង្ការ ។

ការតុបតែងមុខរបស់នាងគ្រាន់តែ ផាត់ម្សៅស្ដើងៗក៏រំលេចសម្រស់ ដ៏ស្រស់សោភា មកឯកឯង ចំណែកឯអ្នកសរសេរអត្ថបទ ជនជាតិវៀតណាម បាននិយាយថា គេចាប់អារម្មណ៍នាងបីឆ្នាំមកហើយ ព្រោះទឹកដមសំឡេងនាង ពេជ្រ សោភា ក្នុងបទចម្រៀងស្នេហា គឺពិរោះពិសេស ប្រវត្តិនៃឆាកជិវិត តស៊ូដែលពិបាករកអ្នកណាស្មើរ ដែលញុំាងអោយ បទចម្រៀងនាងកាន់តែអន្លង់អន្លោច។

ចំណែកកតារាចម្រៀងស្រីស្រស់ស្អាតនេះវិញ បាននិយាយប្រាប់ LookingTODAY ថា នាងមានការភ្ញាក់ផ្អើលដែរមាន ការចុះផ្សាយ របស់វេបសាយបរទេស ព្រោះមិនដឹងថា មានការចុះផ្សាយក្នុងគោលបំណងអី តែមានក្តីរំភើប ព្រោះមានការកោតសរសើរ តែ បើការរិះគន់ ក៏នឹងទទួលយកដូចគ្នា ព្រោះជាមនុស្សគ្មាននរណាល្អឥតខ្ចោះទេ តែងតែមានចំនុចខ្វះខ្វាត តិចឬច្រើនអាស្រ័យលើបុគ្គល ។ចំណែកការសិក្សាវិញ នាងទទួលស្គាល់ ថារៀនសូត្របានតិច តែបទពិសោធន៍ជិវិត ជាគ្រូបង្រៀនដ៏ល្អ ។ ចំនណកការងារសិល្បះវិញនាងនិយាយ កំពុងតែថតបទចម្រៀង ជាបន្តបន្ទាប់ តែអ្វីដែលថ្មីនឹងប្លែក ក៏នឹងមានបន្តទៀតផងដែរ ៕

Looking

Looking

Looking

Looking

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល