យោងតាមព័ត៌មានរបស់ TMZ បានអោយដឹងថា ថ្មីៗនេះ Justin Bieber បានបង្កបញ្ហាតាមដងផ្លូវ ដោយបើកបរលឿនហើយ សំលេងឡានបង្កការភ័យខ្លាច និង រំខានដល់អ្នកជិតខាង ។
លោក Keyshawn Johnson ដែលជាអ្នកមានមុខមាត់ ក្នុងព័ត៌មានកីឡានោះ បានប្រាប់ថាទៅTMZ ថា ពេលដែលលោក កំពុងលេងកំសាន្តជាមួយកូនៗ លោកបានលឺសំលេង ឡានយ៉ាងទ្រហឹង ចេញពីចំងាយមក ។ ដើម្បីសុវត្ថិភាព លោកក៏អោយកូនៗ ចូលផ្ទះហើយ ក៏បានបើកឡានចាំដេញ ឡានមួយ នោះ ពេលដែលលោក តាមទាន់ហើយស្កាត់បាន ទើបលោកដឹងថាអ្នកបើកឡាននោះជា Justin Bieber សោះ ។ លោកបានអោយ Justin Bieber ចុះមកនិយាយតែបដិសេធ ហើយក៏បើកឡានរត់ ។
ប្រភព TMZ បន្តថា តំណាងប៉ូលិសលោក Steve Whitmore ប្រាប់ថា ខាងប៉ូលីសទទួលបានការហៅទូរស័ព្ទផ្ដឹង ២ ដងទៅ Justin Bieber ដែលតែងតែបើកបរ ក្នុងល្បឿនលឿន ហើយបង្កភាពភ័យខ្លាច ដល់អ្នកជិតខាង ។ ប៉ូលីសកំពុងធ្វើការសើបអង្កេត ទៅលើករណីនេះ បើប៉ូលិសអាចរកឃើញថា Justin Bieber មានបញ្ហាមែននោះ ប៉ូលីសនឹងដាក់វិធានការលើ Justin Bieber ៕

ដោយ ៖ លីលីប្រភព ៖ k14