ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមានអារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នកទទួលទានដំណេកបានស្កប់ស្កល់ល្អ?

ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

/

១/ ទឹកដោះគោជូរ៖ ជាប្រភេទទឹកដោះគោ ដែលអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព សម្បូរដោយជាតិកាល់ស្យូម។ យោងតាមការស្រាវជ្រាវបានបង្ហាញថា  ជាតិកាល់ស្យូម គឺមានតួនាទីមួយយ៉ាងសំខាន់ ដែលជួយឱ្យអ្នក ទទួលទានដំណេកបានលក់ស្កប់ស្កល់។

១/ ផ្លែឈើរី៖ ជា​ប្រភេទផ្លែឈើម្យ៉ាង   ដែលមានផ្ទុកនូវ  សារធាតុ​ម៉េឡាតូ​នី​ន ដែល​អាច​ជួយ​ទ្រទ្រង់​ និង ការពារ រាង្គ​កាយមនុស្ស ​ឱ្យឆាប់ងងុយគេង និងទទួលទានដំណេកបាន​ស្កប់ស្កល់ល្អ។

២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ  ធម្មជាតិម្យ៉ាង  មានផ្ទុកទៅដោយ  សារធាតុ theanine ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖ ត្រូវទទួលទានតែបៃតងក្តៅ ១ថ្ងៃ ១ពែង។

៣/ ផ្លែ​ចេក​៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម ​ដែលជួយ​កាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់​សាច់ដុំបានសំរាកគ្រប់គ្រាន់ ​ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕