ក្រោយពីជួបការលំបាកជាច្រើននៅប្រទេសចិន តន្រ្តីទេសចរណ៏Born This Way Ballរបស់Lady Gaga បានជួបនឹងការលំបាកនៅIndonesia។

/

Concert នឹងត្រូវប្រគុំនៅថ្ងៃទី3/6 របស់អ្នកចម្រៀងស្រីLady Gaga ដែលនឹងត្រូវសម្តែងនៅទីក្រុងJakarta ត្រូវបានរំសាយព្រោះតែការប្រឆាំងជំទាស់របស់ពួកម៉ូស្លីម និងក្រុមពួកនយោបាយអភិរក្ស។ប្រធានរបស់ក្រុមម៉ូស្លីមបាននិយាយថា ស្ទីលរបស់នាងគឺថោកទាបណាស់ សំលៀកបំពាក់មិនសមរម្យ ភាពស៊ិចស៊ីរបស់នាងនឹងបំផ្លាញនូវផ្នត់គំនិតក្មេងៗរបស់ពួកយើង។ នាងពិតជាគ្រោះថ្នាក់ខ្លាំងណាស់ បើទោះបីជាត្រូវរារាំងពីសាសនាក៏ក្មេងៗយុវវ័យIndonesia នៅតែចូលចិត្តនាងយ៉ាងខ្លាំង។សំបុត្រ 52.000សន្លឹកត្រូវបានលក់ដាច់ទាំងអស់តែក្នុងរយះពេលពីរសប្តាស៏ ហើយអ្នករៀបចំកម្មវិធីបានធ្វើការលក់សំបុត្រថែមចំនួន2.000 សន្លឹកទៀតព្រោះតែតំរូវការយ៉ាងច្រើនរបស់អ្នកគាំទ្រ៕

ដោយ៖ nanoប្រភព៖ k14