កូន៖ ប៉ា! អ្នកជិតខាង គេថា ប៉ាខ្លាចប្រពន្ឋមែនទេប៉ា? ឳពុក៖ មិនមែនទេកូន! យើងរួមរស់ជាមួយគ្នា ដោយការយល់ចិត្ត យល់ថ្លើមទេតើ! កូន៖ មានន័យថា ប៉ាមិនខ្លាចប្រពន្ឋទេ? ឳពុក៖ កូនប៉ា!... ដូចប៉ានិយាយអឹចឹង គឺយើងរួមរស់ជាមួយគ្នា ដោយភាពយល់ចិត្តថ្លើមគ្នា ។ កូន៖ អឹចឹងមានន័យថា អ្នកជិតខាងកុហកកូន!
ឳពុក៖ កុំទៅចាប៉អារម្មណ៍គេធ្វើអ្វីកូន ! កូន៖ ចុះម៉ាក់ខ្លាចប៉ាទេ? ឳពុក៖ ចង្រៃវាយក៏! ដូរសាច់រឿងនិយាយទៅ! ប៉ាប្រាប់ហើយថាក្រុមគ្រួសារ យើងរួមរស់ជាមួយគ្នា ដោយការយល់ចិត្តថ្លើមគ្នា ។ កូន៖ ចុះម៉េចក៏អ្នកជិតខាងថា ម៉ាក់កាចម្ល៉េះ? ឳពុក៖ កូនអើយកូន! ទៅស្តាប់អីសម្តីគេនិយាយនោះ ប៉ាម៉ាក់និយាយគ្នាដោយការយល់ចិត្តថ្លើមគ្នាទាំងអស់ហ្នឹង ។ ភ្លាមនោះ សំឡេងពីបន្ទប់បាយ លាន់លឺឡើង៖ ម្តាយ៖ អាកញ្ចាស់! នៅធ្វើអីហ្នឹងអ្ហះ ! ម៉េចមិនឆាប់យកខោអាវទៅត្រាំទៅ ហើយកុំភ្លេចបោកហាលផងណា ប្រយ័ត្នវែកឆាឡើងក្បាល ...។ ឳពុក៖ បាទអូន! កូន៖ ប៉ាអ្ហា បែបនេះ មានន័យថា ការយល់ចិត្តមែនទេប៉ា? ឳពុក៖ !??
ដោយ៖ វណ្ណៈប្រភព៖ khmerjoke