ថ្មីៗនេះ បុរសម្នាក់បានយកបា្រក់ ១០០យ៉ុនប្រហែល ៥០០សន្លឹកដែលត្រូវបានគេហែក មកកាន់ធនាគារមួយដើម្បីសូមអោយគេជួយតភ្ជាប់ឡើងវិញ។

បុរសនេះបានមកកាន់ធនាគារចិន សាខាខេត្ត Sichuan ដោយយកជាមួយនូវក្រដាសប្រាក់ដែលត្រូវគេកាត់ជាច្រើនរយសន្លឹក ដើម្បីអោយធនាគារជួយតភ្ជាប់ឡើងវិញ។ បុគ្គលិកធនាគារចំនួន ១២នាក់ត្រូវបានស្នើអោយព្យាយាមតភ្ជាប់ក្រដាសប្រាក់ដាច់ទាំងនេះ។width=460

បុគ្គលិកធនាគារកំពុងតភ្ជាប់ក្រដាសប្រាក់

តម្លៃសរុបរបស់ក្រដាសប្រាក់ទាំងនេះគឺ ៥០.០០០យ៉ុន(ប្រហែល ៧.០០០ដុល្លារ) ប៉ុន្ដែបន្ទាប់ពីរយៈពេល ៦ម៉ោងនៃការខិតខំ ក្រុមបុគ្គលិកទាំងនោះ តភ្ជាប់បានតែមួយសន្លឹកគាត់។ ចុងក្រោយពួកគេក៏ត្រូវចុះចាញ់។បុរសដែលជាម្ចាស់ប្រាក់នេះបានប្រាប់ថា នេះគឺជាប្រាក់ដែលគាត់ទុកសម្រាប់ព្យាបាលជម្ងឺប្រពន្ធរបស់ខ្លួន ប៉ុន្ដែនៅពេលស្មារតិមានបញ្ហា នាងក៏បានកាត់ក្រដាស់ប្រាក់ទាំងអស់នេះ។


width=463ក្រដាសប្រាក់តម្លៃប្រហែល ៧.០០០ដុល្លារត្រូវប្រពន្ធកាត់ចោលខ្ទេច

width=472ការតភ្ជាប់ក្រដាស់ប្រាក់ទាំងនេះមិនងាយនឹងសម្រេចបាននោះទេ

width=473បុគ្គលិកធនាគារបានបែងចែកប្រភេទរបស់ក្រដាសប្រាក់នេះ

width=469ទោះជាយ៉ាងណាក៏ដោយ ចុងក្រោយពួកគេក៏បានចុះចាញ់ ដោយមិនអាចតភ្ជាប់ឡើងវិញបាន។

ដោយ ៖ សូរីយ៉ាប្រភព ៖ K14