លោកវេជ្ផបណ្ឌិតឯកទេសវះកាត់ ប្រចាំគ្លីនិចឯកជននៅជនបទ សួរម្ចាស់ហាងលក់ម៉ូតូ៖ វេជ្ផបណ្ឌិត៖ ខែកន្លងមកនេះ លោកលក់ម៉ូតូ បានប៉ុន្មានគ្រឿង? អ្នកលក់៖ បាទ! ១៣គ្រឿង
វេជ្ផបណ្ឌិត៖ អុញ! ចុះ៣នាក់ទៀតទៅឯណា? អ្នកលក់៖ សុំទោស! លោកវេជ្ផបណ្ឌិត ចង់និយាយពីស្អី? វេជ្ផបណ្ឌិត៖ រឿងគឺអញ្ចេះ ។ កាលខែមុន ខ្ញុំវះកាត់អោយយុវជន១០នាក់ សុទ្ឋតែពួកគ្រោះថ្នាក់ ជិះម៉ូតូលឿន។ ខ្ញុំស្មានថាហាងលោកទើបតែ លក់ម៉ូតូបាន១០គ្រឿងទេ តែលោកថាលក់បាន ១៣គ្រឿង ទើបខ្ញុំឆ្ងល់ តើអា៣នាក់ទៀត នៅឯណាមិនឃើញចូលវះកាត់ សង្គ្រោះបន្ទាន់កន្លែងខ្ញុំ ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke