មីងផាន ប្រពន្ឋពូសំស្លាប់ដោយសារជំងឺ ។ពូ សំបានរៀបចំពិធីបុណ្យសព ជូនប្រពន្ឋគាត់តាមប្រពៃណី ។ ពេលដែលសែងសាកសព យកមកបូជា ចៃដន្យអ្វី អ្នកសែងក្តារមឈូមម្នាក់ ជំពប់ជើងនឹងដុំថ្ម ដោយចៃដន្យ ធ្វើអោយក្តារមឈូសជ្រុលទៅបុក នឹងដើមឈើ នៅក្បែររណ្តៅសព។

ស្រាប់តែ ភ្លាមនោះ មានរឿងមិនគួរអោយជឿ កើតឡើង មីងផានស្រាប់តែរស់ឡើងវិញ!គាត់រស់នៅ ជាមួយពូសំបាន៦ឆ្នាំ ក៏ឈឺស្លាប់ម្តងទៀត។ ពូសំ បានរៀបចំពិធីបុណ្យសព ជូនប្រពន្ឋម្តងទៀត ពេលមនុស្ស ៤នាក់ កំពុងសែងក្តារមឈូសយកទៅបូជា ជិតដល់កន្លែងដែលបូជាសព ពូសំស្រែកថា ប្រយ័ត្ន បុកដើមឈើ!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke