បើយោងតាមប្រភពសារព័ត៌មានប្លែកៗ( The Spy) ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះបានអោយដឹងថា     ខ្លួនបានចេញផ្សាយនូវខ្សែអាថ័វីដេអូ ក៏ដូចជាកម្រងអត្ថបទទាក់ទិនទៅនឹង  ជំនួបលើកដំបូងរវាងបុរស  នឹងស្រ្តីទាបជាងគេលើលោក  ​ ខណៈពេលដែលពួកគេបានបំបែកឯតទគ្គកម្មពិភពលោក ឆ្នាំ ២០១៣។

width=495

គួរបញ្ជាក់ផងដែរថា  បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា  បុរសដែលជាប់ឯតទគ្គកម្មពិភពលោកជាបុរសទាបជាងគេក្នុងពិភពលោកនោះ មានឈ្មោះថា Chandra Bahadur Dangi នឹងមានកំពស់ត្រឹមតែ 54.6cm  ប៉ុណ្ណោះ  ខណៈពេលដែលនាង  Jyoti Amge​   ក៏បានជាប់ឯតទគ្គកម្មពិភពលោកជានារីដែលមានកំពស់ទាបជាងគេនៅក្នុងលោក  ឆ្នាំ ២០១៣   ស្របពេលដែលនាងមានកំពស់ត្រឹមតែ​ 62.8cm  តែប៉ុណ្ណោះ។

width=493

លើសពីនេះទៅទៀត   ក៏មានការអះអាងបញ្ជាក់បន្ថែមថា   បុរសដែលមានជាប់ឯតទគ្គកម្មពិភពលោកជាបុរសទាបជាងគេក្នុងពិភពលោករូបនេះ  ត្រូវបានអោយដឹងថា  ជាជនជាតិនេប៉ាល់ នឹង មានអាយុ ៧២ ឆ្នាំ ស្របពេលដែល ខាងភាគីស្រីមានអាយុត្រឹមតែ ១៨ ឆ្នាំ មកពីប្រទេសឥណ្ឌា។

ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពជារួម  នៅពេលដែលពួកគេបានជួបគ្នាជាលើកដំបូងប្រព្រឹត្តិទៅយ៉ាងណា​នោះ សូមតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ Digitalspy