ក្រោយពេលដែលបានបាត់មុខអស់រយៈពេលជាង ១ ឆ្នាំកន្លះមកនោះ Yoon Eun Hye បានត្រលប់មកចូលក្នុងវិស័យភាពយន្តភាគវិញដែលនាងនឹងមានមុខក្នុងខ្សែភាពយន្តភាគថ្មីរបស់ MBC រឿង IMiss You។
ក្នុងខ្សែភាពយន្តភាគនេះនាងនឹងដើរតួរជា Lee Soo Yeon ដែលជាស្នេហាដំបូងរបស់ Park YooChun ដែលពួកគេខិតខំតស៊ូក្នុងការរស់នៅជាមួយគ្នាទោះបីជាមានគេតាមបំបែកយ៉ាងណាក៏មិនព្រមចុះចាញ់ដែរ។ ខាងប៉ុស្ត៍ទូរទស្សន៍បានប្រាប់ថាគេសង្ឃឹមថាប្រិយមិត្តនឹងភ្ញាក់ផ្អើលជាមួយការសម្ដែងរបស់ នាងសារជាថ្មីក្នុងកញ្ចក់ទូរទស្សន៍ ហើយខ្សែភាពយន្តភាគនេះនឹងមានចាក់បញ្ចាំងក្រោយខ្សែភាពយន្តភាគរឿង Arang and The Magistrate លើប៉ុស្ត៍ MBC៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi