ព័ត៌មានអន្តរជាតិ ៖ តើលោកអ្នកធ្លាប់មានការព្រួយបារម្ភ  ពីការលុកលុយចោរលួចចូលផ្ទះ ខណៈពេលដែលលោកអ្នក​ ចេញទៅសំរាកលំហែរ   ដោយផ្ទុកផ្ទះចោលក្នុងរយៈពេលយូរដែរឬទេ? បើសិនជាមានការព្រួយបារម្ភមែននោះ  មកទល់នឹងពេលនេះ  លោកអ្នកពិតជាអស់កង្វល់ជាក់ជាមិនខាន   ក៏ព្រោះតែសហគ្រិនវ័យក្មេង ជនជាតិស្វីស  ឈ្មោះ  Andras Birrer បាននឹកឃើញគំនិតមួយនោះគឺ  ជួលឡានទំនើបប៉ូលីសក្លែងក្លាយ  ទៅតាំងបញ្ឈរនៅពីមុខផ្ទះ។

width=435

ជាការពិត មិនត្រឹមតែមានសេវាកម្មជួលឡានប៉ូលីសទំនើបក្លែងក្លាយមួយគ្រឿងនេះ ទៅតាំងបញ្ឈរនៅពីមុខផ្ទះប៉ុណ្ណោះទេ  តែលោកអ្នកក៏អាចមានឧកាស​ ក្នុងជួលវាយកទៅជិះផងដែរ ដោយមិនមានការព្រួយបារម្ភ  ពីបញ្ហាប្រឈមដែលកើតមានឡើងពីសំណាក់ពួកក្រុមឧក្រិដ្ឋជនចេញធ្វើសកម្មភាពនោះទេ   ក៏ព្រោះរថយន្តមួយគ្រឿងនេះ  ម៉ាក់ Hyundai i40 បានលាបពណ៌ ក៏ដូចជាវិវត្តន៍ខ្លួនទៅជាឡានប៉ូលីសបាត់ទៅហើយ។

width=438

គួរបញ្ជាក់ផងដែរថា    បើនិយាយពីតម្លៃជួលនោះវិញ គឺមានតម្លៃត្រឹមតែ  ២៧០ ដុល្លារតែប៉ុណ្ណោះ   នៅក្នុងមួយសប្តាហ៍ ។  តែអ្វីដែលចោទជាសំនួរនោះគឺថា តើវាពិតជាអាចបង្ការបាននូវការលុកលុយចូលផ្ទះ   ពីសំណាក់ក្រុមចោរគាស់ចូលផ្ទះបានដែរឬទេ  ដោយគ្រាន់តែចតឡានប៉ូលីសទំនើបក្លែងក្លាយមួយគ្រឿងនេះ ក្នុងរយៈពេលមួយអាទិត្យពេញ ដោយមិនមានសកម្មភាពអ្វីនោះ? ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ odd