ស្រីស្អាតទាំង ៤ របស់ KPOP ល្បីលក្ខណៈអន្តរជាតិ 2NE1 បានត្រឡប់មកជួបទស្សនិកជនសារជាថ្មីទៀតហើយ បន្ទាប់ពីទទួលបានភាពជោគជ័យ ២ បទកាលពីខែមុននេះ ។ ជាមួយនិងបទថ្មីនេះ 2NE1 បានកែប្រែបទចំរៀងរបស់ខ្លួន ពីញាក់កន្ត្រាក់អារម្មណ៍ មកជាបទរ៉ូមែនទិចស្រងូតស្រងាត់ ។
បទថ្មីនេះមានចំណងជើងថា Missing You ហើយបើតាមប្រភពព័ត៌មានបាននិយាយថា បទនេះបានធ្វើអោយក្រុម 2NE1 ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ពេលច្រៀងបទនេះ ។ បើទោះបីជាបទនេះកំសត់យ៉ាងណាក៏ដោយ ក៏ក្រុមចំរៀង 2NE1 នៅមិនបោះបង់ចោលការ ស្លៀកពាក់ចំលែកៗរបស់ពួកគេឡើយ ។ អ្វីដែលធ្វើអោយទស្សនិកជន កាន់តែភ្ញាក់ផ្អើលជាងនេះទៀតនោះគឺសមាជិក CL បានស្រាតននលគក ថតក្នុងវីដេអូនេះតែម្តង ។
យ៉ាងណាមិញ បើទោះបីជាចេញបទថ្មីបាន ៣ បទរួចមកហើយក្តី ក៏ពួកគេមិនទាន់ប្រាប់ដំណឹងអំពីអាល់ប៊ុមថ្មីឡើយ ៕
ដោយ ៖ លីលីប្រភព ៖ allkpop