ប្លែកៗ ៖ បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ  ដោយទីភ្នាក់ងារបរទេស  huffingtonpost នោះ បានអោយដឹងថា នារីម្នាក់​   ដែលមានវ័យទើបតែ  ២៥ ឆ្នាំ  ត្រូវបានចាប់ឃាត់ខ្លួន  បន្ទាប់ពីនាងវារចូលផ្ទះរបស់គេដោយខុសច្បាប់ តាមទ្វារឆ្កែ រួចចូលទៅសង្ងំអាកា្រតកាយនៅក្នុងបន្ទប់ទឹកផ្ទះគេទៅវិញ។

width=452

គួរបញ្ជាក់ផងដែរថា  នារីអាក្រាតកាយរូបនោះ  មានឈ្មោះថា Sara Elizabeth Soto ត្រូវបានរកអោយឃើញថា  ស្ថិតនៅក្នុងសភាពអាក្រាតកាយ  ក្នុងបន្ទប់ទឹកនាផ្ទះមួយកន្លែងស្ថិតនៅរដ្ឋ Texas សហរដ្ឋអាមេរិក។ នាងត្រូវបានចាប់ឃាត់ខ្លួន ពីសំណាក់បុរសម្នាក់​​ ដែលជាម្ចាស់ផ្ទះនោះ   បន្ទាប់ពីគាត់បានលឺសម្លេងចម្លែក នាវេលាម៉ោង ១ និង ៤៥  នាទី   រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ។

ហើយបើនិយាយពីមូលហេតុដែលនាំអោយនាងអាក្រាតកាយបែបនេះ   ក៏ព្រោះតែទ្វារឆ្កែតូចពេក   ដែលជាហេតុធ្វើអោយ  ទាក់សម្លៀកបំពាក់ នាងនៅខាងក្រៅ ខណៈពេលដែលគោលបំណងចម្បងរបស់នាងលួចចូលផ្ទះនេះនោះគឺ ចង់ប្រើប្រាស់ទូរស័ព្ទដៃ៕

ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost