យប់មិញនេះ អ្នកប្រមាញ់រូបថតម្នាក់ បានរងគ្រោះ ដោយសារតែ Justin Bieber បុកជើងរបស់គេអោយមានរបួស បន្ទាប់ពីខ្លួនព្យាយាមថតរូប Justin Bieber បន្ទាប់ពីគេ ចាកចេញពី LaughFactory ។យប់មិញនេះ Justin Bieber និងមិត្តភក្តិរបស់ខ្លួន Lil Twist បានទៅកំសាន្តនៅ Laugh Factoryយ៉ាងសប្បាយរីករាយ ។ ពេលដែលគេចេញពីទីនោះវិញ មានអ្នកប្រមាញ់រូបថតជាច្រើន បានចោមរោមតាមថត Justin Bieber រហូតដល់ Justin ចូលក្នុងឡានបាត់ ក៏នៅតែតាមថត ។ ពេលនោះ អង្គរក្សរបស់ Justin ព្យាយាមរារាំង និង បើផ្លូវអោយឡាន Justin បើបានស្រួល តែដោយសារភ្លើងកាំម៉េរាចាំងភ្នែកពេក Justin ក៏បានបើកចេញទៅ ហើយបុកជើងម្ខាង របស់អ្នកប្រមាញ់រូបថតម្នាក់ ។
ប៉ូលិសនិយាយថា Justin Bieber នឹងមិនត្រូវបានដាក់ទោស ឬជាប់ការចោទប្រកាន់អ្វីឡើយព្រោះ វាជាកំហុសរបស់ អ្នកប្រមាញ់រូបថត ដែលមិនប្រយ័ត្ន ហើយទៅឈរពីមុខឡានរបស់Justin Bieber ដោយសារតែចង់បានរូបថតពេក ៕


ដោយ ៖ លីលីប្រភព ៖ perezhilton