ទស្សនិកជនបានដឹងរួចមកហើយថា ក្រុមចំរៀងបុរស ចក្រភពអង់គ្លេស One Direction ទើបតែដាក់បញ្ចាំង ភាពយន្តឯកសារមួយ ដែលមានចំណងជើងថា This Is Us ។ រឿង This Is Usគឺជាភាពយន្តឯកសារ ដែលបានផ្តិតយក សកម្មភាពពីការសប្បាយ កើតទុកលំបាកទាំងអស់របស់ពួកគេ យកមកចងក្រងធ្វើជា ខ្សែភាពយន្ត ។

/ភាពយន្តឯកសារ This Is Us ដណ្តើមបានចំណាត់ថ្នាក់លេខ ១ ដែលរកប្រាក់ចំណូលបាន ១៧លានដុល្លារ ក្នុងសប្តាហ៍ដំបូងៗនេះ ដែលទិន្នន័យទទួលបានពី Box Office ។ តែប្រាក់ចំណូលនេះគឺនៅតិចជាង ភាពយន្តឯកសាររបស់ Miley Cyrus : Best of Both Worlds Concert Tour នៅឡើយដែលទទួលបានប្រាក់ចំណូល ៣១,១ លានដុល្លារ ហើយនិង Never Say Never របស់Justin Bieber ដែលទទួលបានប្រាក់ចំណូល ២៩,៥ លានដុល្លារ ។

/បើទោះបីជាមិន អាចរកប្រាក់ចំណូលបានច្រើន ពីភាពយន្ត This Is Us នេះច្រើនដូចតារាៗ ទាំង២ ខាងលើមែន តែយើងតែអាចចាត់ទុកថា វាជាជោគជ័យមួយដ៏ធំ ព្រោះរឿង This Is Us មិនសួវជាប្រើប្រាស់ទឹកប្រាក់ច្រើន ដើម្បីផ្សព្វផ្សាយប៉ុន្មានឡើយ ៕

 

ដោយ ៖ លីលីប្រភព ៖ box office