ច្បាប់ទាំងឡាយនៅក្នុងពិភពលោកតែងមានភាពខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ ពីប្រទេសមួយទៅប្រទេសមួយ នេះគឺជារឿងសាមញ្ញ ប៉ុន្ដែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា មានប្រទេសខ្លះបានបង្កើតច្បាប់ស្ដីទាក់ទឹនរឿងផ្លូវភេទដ៏ចម្លែក គួរអោយចាង់អារម្មណ៍។

ខាងក្រោមនេះគឺជាច្បាប់ចម្លែកៗមួយចំនួនរបស់បណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។

១/ នៅ Guam មានសេវាកម្មផ្ដល់បទពិសោធ “សិច”ដំបូងសមា្រប់យុវនារី ព្រោះបើតាមច្បាប់របស់ Guam នារីដែលនៅមានព្រហ្មចារិយនឹងមិនត្រូវបានអនុញ្ញាតអោយយកស្វាមីនោះទេ។

២/ ក្រុមប្រទេសនៅអ៊ឺរ៉ុបកណ្ដាលសុទ្ធតែទទួលស្គាល់មាត្រាច្បាប់មួយដែលចែងថា ៖ “ក្រោយពីបាន “ប្រព្រឹតបទល្មើស” ជាមួយសត្វចៀម ប្រសិនអ្នកស៊ីសាច់សត្វចៀមនោះ អ្នកនឹងត្រូវមានទោស ប្រហារជីវិត”។

/

៣/ យោងតាមច្បាប់ Lebanon បុរសរួមភេទជាមួយសត្វចិញ្ចឹមដែលខ្លួនស្រឡាញ់គឺជាប្រការស្របច្បាប់ បើសត្វនោះជាសត្វញី ប៉ុន្ដែបើជាសត្វឈ្មោល បុរសនោះនឹងត្រូវបានគេយកទៅប្រហារជីវិត។

៤/ នៅក្នុងការតាំងពិព័រណ៍នានានៅអាមេរិកនឹងត្រូវបានគេហាម ប្រសិនមានរូបភាពបង្ហាញពីការរួមភេទរបស់សត្វ លើកលែងតែសត្វល្អិត។

៥/ នៅ Bahrain(មជ្ឈឹមបូព៌ា) គ្រូពេទ្យប្រុសអាចពិនិត្យនូវភាពបរិសុទ្ធរបស់អ្នកជម្ងឺជានារីភេទ ដោយលក្ខណត្រូវតែមើលតាមរយៈកញ្ចក់។

៦/ បុរសនៅ Bolivia អាចគេងជាមួយម្ដាយក្មេក និងប្រពន្ធខ្លួនបាន ប៉ុន្ដែវានឹងក្លាយជាអំពើ ខុសច្បាប់ប្រសិនរឿងនេះកើតឡើងក្នុងពេលតែមួយ។

៧/ នៅក្នុងរដ្ឋ Washington អាមេរិក បុរសនឹងត្រូវច្បាប់ដាក់ទោស ប្រសិនរួមភេទជាមួយនារី លើកលែងតែជាយប់ផ្សំដំណេករបស់ពួកគេ។

៨/ នៅ Virginia អាមេរិក ការរួមភេទដោយមិនបិទភ្លើងគឺជាប្រការខុសច្បាប់។

៩/ អ្នកនឹងត្រូវច្បាប់នៅ Nevada អាមេរិក ប្រសិនរួមភេទដោយមិនប្រើស្រោមអនាម័យ។

១០/ នៅ Nevada អាមេរិក ការពាក់អាវដែលមានរូបប្រដាប់ភេទត្រូវបានច្បាប់ហាមឃាត់។

១១/ នៅក្នុងរដ្ឋភាគច្រើននៅអាមេរិក អ្នកដែលត្រូវបានគេឃើញប្រដាប់ភេទកំពុង ចង្អុលគេឯងនឹងត្រូវពិន័យជាប្រាក់។

១២/ ចំណែកនៅក្នុងរដ្ឋ Minnesota អាមេរិក បុរសនឹងត្រូវច្បាប់ដាក់ទោស ប្រសិនរួមភេទ ជាមួយត្រី ប៉ុន្ដែបើស្ដ្រីជាអ្នកប្រព្រឹត នោះវាមិនមែនជាប្រការខុសច្បាប់នោះទេ។

/

១៣/ បុគ្គលិកពេទ្យកាន់សាសនាអ៊ីស្លាម នឹងមិនត្រូវបានអនុញ្ញាតអោយពិនិត្យប្រដាប់ភេទ របស់សាកសព។

១៤/ បុរស “ជួយខ្លួនឯង” នឹងត្រូវមានទោសប្រហារជីវិត ប្រសិនស្ថិតនៅក្នុងប្រទេស ឥណ្ដូនេស៊ី។

១៥/ ច្បាប់របស់រដ្ឋ Wyoming អាមេរិក បានហាមការរួមភេទនៅក្នុងផ្សារទំនើប។

១៦/ នៅ Dakota អាមេរិក បន្ទប់គ្រែពីររបស់សណ្ឋាគារនានាត្រូវតែមានគំលាតពីគ្នាអោយ បាន ០.៥ម៉ែត្រ។ បុរស និងស្ដ្រីដែលរួមភេទនៅក្នុងចន្លោះរវាងគ្រែទាំងពីរនេះនឹងត្រូវបានគេចាប់ខ្លួន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ K14