ថ្មីៗនេះ ក្រុមការងាររបស់ Lady Gaga ម្នាក់រើសបាន ក្រចកក្លែងក្លាយរបស់ Lady Gaga ពេលនាងទៅសំដែងនៅ Dublin ហើយក៏បានដាក់ដេញថ្លៃ ឃើញថាក្រចកក្លែងក្លាយនោះពិតជាមានតំលៃអស្ចារ្យ នឹកស្មានមិនដល់ ។ក្រចកក្លែងក្លាយនោះ គឺក្រុមការងាររបស់នាងម្នាក់ រើសបានកំឡុងពេលនាង ទៅសំដែងConcert នៅទីក្រុង Dublin ប្រទេស Ireland ។ អ្នកដែលរើសបានក្រចកនាងនោះ ប្រាប់ថាពីដំបូង គេបានឃើញបំណែកតូចខ្មៅម្យ៉ាង ធ្លាក់មកពីលើឆាក គេក៏គិតថាវាជាក្រចកសំរាប់កេះហ្គីតាប៉ុណ្ណោះ តែដល់ពេលគេរើសឡើងមក ឃើញថា វាជាបំណែកក្រចកក្លែងក្លាយរបស់ Lady Gaga ដែលជ្រុះពេលនាងសំដែង Concert ។ គេបានដាក់ ដេញថ្លៃក្រចករបស់នាង ហើយពេលនេះ ក្រចកមួយនោះមានតំលៃ រហូតដល់ ៨៥០០ ផោនហើយ ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកគាំទ្ររបស់ Lady Gaga ហ៊ានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដើម្បី Lady Gaga ។ ដូចជាកាលពី ២០១០សេដ្ឋីរុស្សីម្នាក់ ដែលជាអ្នកគាំទ្រ Lady Gaga នោះ បានចំណាយប្រាក់អស់ ១ លានដុល្លារដើម្បីបានមានមុខ ក្នុងវីដេអូចំរៀង Alejandro និងបានឈរជិតនាង ៕
ដោយ ៖ លីលីប្រភព ៖ k14