តារាបរទេស ៖ កីឡាករប្រដាល់លំដាប់ពិភពលោក Mike Tyson ខឹងស្ទើរឆ្គួត បន្ទាប់ពីលោកបានរកអោយឃើញថា អតីតភរិយារបស់ខ្លួន បានដេកជាមួយនឹង តារាសម្តែងប្រុសហូលីវូដដ៏ល្បី គឺលោក Brad Pitt នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស Happening កាលពីថ្ងៃទី៣ ធ្នូ កន្លងផុតទៅថ្មីៗនេះ។

គួររំឭកផងដែរថា ការអះអាងអោយដឹងថា Mike Tyson ខឹងស្ទើរឆ្គួតនេះ ក៏ដោយសារតែមានការសម្ភាសន៍ផ្ទាល់ជាមួយលោក នៅក្នុងកម្មវីធីជជែកវែកញែកមួយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដោយលោកបានបញ្ជាក់ថា លោកទើបតែបានរកឃើញថា អតីតភរិយារបស់លោក គឺនាង Robin Givens បានឡើងគ្រែជាមួយនឹង Brad Pitt ដែលជាហេតុធ្វើអោយលោកឈានទៅដល់ការលែងលះ ក៏ដូចជា ដើរចេញពីស្នេហាត្រីកោណមួយនេះ កាលពីអំឡុងឆ្នាំ១៩៨០។
មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលនេះ បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងបច្ចុប្បន្ននេះ លោក Mike Tyson ដែលជាអ្នកប្រដាល់លំដាប់ថ្នាក់ពិភពលោកនោះ ក៏កំពុងតែមានជីវិតរីករាយ ក្រោយពីបានរៀបការជាមួយនឹងភរិយាទីបីរបស់លោកគឺនាង Lakiha Spencer៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening