មហាសមុទ្ទមានផ្ទៃធំធេង និងជម្រៅដ៏សែនជ្រៅតើនរណាអាចដឹងបានទៅដឹងមានអ្វីខ្លះដែលមានជីវិតរស់នៅក្នុងទីអាថកំបាំងបំផុតនេះ? ទោះជាយ៉ាងណាមនុស្សបានជួបប្រទះនូវបីសាចសត្វកម្រជាច្រើន តែអាចនៅមានច្រើនទៀតដែលកំពុងតែលាក់ខ្លួនជាពិសេសគឺនៅក្រោមផ្ទៃដ៏សែនធំធេងនិងជម្រៅដ៏សែនជ្រៅជាមួយនឹងភាពងងឹតសូន្យនៃមហាសមុទ្ទ។ សត្វកម្រទាំង ៣ ខាងក្រោមនេះត្រូវបានគេចាត់ទុកជាបីសាចសមុទ្ទដែលកម្របំផុត និងមិនងាយនឹងបានឃើញ។១. មឹកយក្ស Dana Octopus SquidDana Octopus Squid គឺជាប្រភេទមឹកមួយក្នុងចំណោមមឹកដែលគេចាត់ជាប្រភេទមានទំហំធំជាងគេលើលោកដែលមនុស្សធ្លាប់បានស្គាល់។ មឹកនេះអាចមានប្រវែងទៅដល់ ២.៣ ម៉ែត្រ។
២. ត្រីយក្ស sunfishMola Mola ឬគេស្គាល់ជាទូទៅថា Sunfish គឺជាត្រីមួយក្នុងចំណោមត្រីដែលមានទំងន់ធ្ងន់បំផុតនៅលើពិភពលោកនេះដែលវាអាចធំធាត់រហូតដល់ ១០០០ គីឡូក្រាម ។ ត្រឹនេះច្រើនរស់នៅតាមទឹកសមុទ្ទនៃតំបន់ត្រូពិកជាពិសេសនៅកោះបាលី។ ទោះជាមើលទៅវាគួរអោយខ្លាចក៏ដោយតែការពិតទៅគឺត្រីនេះមិនមែនជាត្រីកាចដែលបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ មិនត្រឹមតែជាត្រីដែលមិនបង្ករគ្រោះថ្នាក់នោះទេ តែវាក៏ជាត្រីមួយប្រភេទដែលកំពុងទទួលរងការផុតពូជផងដែរ នៅប្រទេសជប៉ុន កូរ៉េ និងតៃវ៉ាន់ គេបានចេញច្បាប់ដើម្បីអភិរក្សត្រីនេះ។

៣. ត្រីនាគប្រាក់ Oarfishត្រីយក្ស Oarfish គឺជាត្រីមួយដែលកម្រជាត្រីដែលនាំអោយមនុស្សពីមួយជំនាន់ទៅមួយជំនាន់មានការមន្ទិលសង្ស័យនិងមានជំនឿផ្សេងៗជាដើម។ ត្រីនេះវារស់នៅក្រោមជម្រៅទឹកដ៏សែនជ្រៅនៃមហាសមុទ្ទដែលវាអាចរស់នៅក្រោមទឹកដែលមានជម្រៅចាប់ពី ២០០ ម៉ែត្រដល់ ១០០០ ម៉ែត្រ។ត្រីនេះអាចលូតលាស់ដល់ប្រវែង ១៥ ម៉ែត្រនិងមានទំងន់ដល់ ២៧២ គីឡូក្រាម។ ត្រីនេះពុំសូវជាចេញមកលើផ្ទៃទឹកនោះទេ គេបានឃើញវានៅលើផ្ទៃទឹកខាងក្រៅច្រើនជាសាកសពប៉ុណ្ណោះ។
ដោយ៖ វឌ្ឍនាប្រភពពី៖ vyperlook